Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីកូរ៉េខាងជើងជាច្រើន ប្រឈម​ទណ្ឌកម្មធ្ងន់ធ្ងរ ដោយសារអសមត្ថភាពទប់ស្កាត់មហន្តរាយអំឡុង​ព្យុះវាយ​ប្រហារ

មន្ត្រីបក្សកាន់​អំណាច​កូរ៉េខាងជើង បានអំពាវនាវ ដាក់​ទោសឲ្យធ្ងន់ធ្ងរ​ចំពោះមន្ត្រីមួយចំនួន ​ដែលធ្វេស​ប្រហែស អសមត្ថភាព​ធ្វើ​តាម​បទ​បញ្ជា បង្ក​មហន្តរាយស្លាប់ និង​របួសពលរដ្ឋ​ស្លាប់ អំឡុង​ពេលកូរ៉េខាងជើង ត្រូវ​ព្យុះ​ទីហ្វុងវាយ​ប្រហារកាល​ពី​សប្តាហ៍មុន។

យោងតាម​ការ​ចេញ​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋកូរ៉េខាងជើង នៅ​ថ្ងៃ​សៅរ៍នេះ ប្រទេស​ឯកោ​កូរ៉េខាងជើង បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​វាយ​ប្រហារ​ដោយ​ព្យុះទីហ្វុង បង្កជា​ទឹក​ជំនន់ និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងក្លាយ​ជាកំណត់​ត្រា​គ្រោះ​មហន្តរាយ​ធម្មជាតិធ្ងន់ធ្ងរមិន​ធ្លាប់​មានពីមុន។

កាសែត Rodong Sinmun ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​​បក្ស​ពលករកូរ៉េ បាន​រាយការណ៍​ថា ​ទីក្រុង Wonsan ស្ថិត​នៅ​​តំបន់ឆ្នេរ​ភាគ​ខាង​កើត​ គឺ​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​សារ​មន្ត្រី​នៅ​ទី​នោះ មិនបាន​អនុវត្តវិធានការ​ការពារ​អគារ និងជម្លៀស​ពលរដ្ឋ ណែនាំ​ដោយ​រដ្ឋាភិបាល ពិសេស​ប្រមុខ​រដ្ឋ គីម ជុងអ៊ុន ​ឲ្យ​មាន​ប្រសិទ្ធភាព​ បណ្តាល​ឲ្យ​​ពលរដ្ឋ​របួស​ និង​ស្លាប់ក្នុង​ហេតុការណ៍គ្រោះ​ធម្មជាតិ​នេះ ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ពីមុន។

ក្នុងកិច្ចប្រជុំ​បក្ស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ មន្ត្រីជាន់​ខ្ពស់​ជាច្រើន វាយ​តម្លៃទៅ​នឹង​មហន្តរាយ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ព្យុងយ៉ាងចាត់​វិធាន​ការ​បន្ទាន់ទៅ​លើ​មន្ត្រី​អសមត្ថភាព ពួកគេ​ប្រព្រឹត្តខុស ត្រូវទទួលទោស​តាម​ច្បាប់។ នេះ​បើ​តាម​សំណេរ​នៅ​លើ​កាសែត Rodong Sinmun។

បើសិន​ជា​រដ្ឋាភិបាល​ព្យុងយ៉ាង កំណត់​ការ​ដាក់ទោស​តាម​ច្បាប់លើ​មន្ត្រី​ទាំង​នោះ​មែន ពួក​គេ​អាច​ប្រឈម​ទោស​យ៉ាង​ធ្ងន់ធ្ងរ និង​ឈាម​ដល់​ប្រហារ​ជីវិត​ទៀត​ផង៕ ដោយ៖ ត្នោត 

from: https://tnaot.com/km/m/detail/article/9662276