Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរខេត្តបាត់ដំបង កំពុងពិភាក្សារៀបចំដំណើរការ សាងសង់ព្រលានយន្តហោះ

គម្រោងសាង់សង់ ព្រលានយន្តហោះខេត្តបាត់ដំបង កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយនឹង អ្នក​ពាក់​ព័ន្ធ នៅក្នុងវិស័យអាកាសចរ ដើម្បីរៀបចំដំណើរការសាងសង់ប្រកបទៅដោយភាពរលូន។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដោយមានការដឹកនាំពី លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត​បាត់ ទទួល​ជួបពិភាក្សាអំពីដំណើរការរៀបចំ​ព្រលាន​យន្តហោះបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ជាមួយនឹងអ្នកពាក់ព័ន្ធជាច្រើនទៀត ក្នុងនោះ​មាន លោក តិក សាលី អនុរដ្ឋលេខាធិការ និងគណៈប្រតិភូររដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៅ​សា​លា​ខេត្តបាត់ដំបង​ព្រមទាំង​លោកអនុ​ប្រធាន​​មន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសូរិយោគដីខេត្តបាត់ដំបងផងដែរ។

បើតាមលោក តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល បានណែនាំដល់រដ្ឋបាលខេត្ត បានឱ្យដឹង​ថា គម្រោងនេះ គឺត្រូវធ្វើការដាំបង្គោលកំណត់ព្រំដី​និង​ការចុះបញ្ជីកម្មសិទ្ធិដីធ្លី​ព្រលានយន្ត​ហោះបាត់​ដំបង​(ព្រលានយន្តហោះវាលបែកចាន) ទៅតាមនិតីវិធីរបស់មន្ត្រីជំនាញផងដែរ។

បន្ទាប់ពីធ្វើការពិភាក្សារួចមក លោក សឿម ប៊ុនរិទ្ធិ និងគណៈប្រតិភូអាកាសចរស៊ីវិល បានចុះទៅទីតាំង​ព្រលាន​យន្តហោះ ដើម្បីពិនិត្យមើលការបោះបង្គោលព្រំដីព្រលានជាក់ស្តែង៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9662152