Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ត្រៀមបើកទ្វារទទួលទេសចរណ៍ភ្លាម ថៃមានករណីឆ្លងក្នុងសហគមន៍ភ្លែត អាជ្ញាធរកំពុងស្លន់ស្លោរកប្រភពចម្លង

មន្ត្រីសុខាភិបាល ប្រទេសថៃ កំពុងញាប់ដៃញាប់ជើង ស្វែងរកប្រភពចម្លងជំងឺកូវីដ ១៩ ក្រោយបុរសម្នាក់ ត្រូវរកឃើញមានផ្ទុកកូវីដ ១៩ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរឃុំឃាំង។

ករណីឆ្លងថ្មីក្នុងសហគមន៍ថៃថ្មីនេះ កើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ ដែលវាបានបញ្ចប់កំណត់ត្រា ១០០ថ្ងៃ គ្មានករណីឆ្លងថ្មីក្នុងសហគម នាំឲ្យរដ្ឋាភិបាល និងពលរដ្ឋថៃ បារម្ភខ្លាំងពីហានិភ័យរលករាតត្បាតទី២។

បុរសរូបនេះ មានរបរជា DJ នៅបារ២កន្លែង មួយក្នុងទីក្រុងបាងកក និងមួយទៀត នៅខេត្តនុនថាបុរី ហើយធ្លាប់បានទៅដើរលេងនៅ Khao San Road កណ្តាលក្រុងបាងកក កាលពីថ្ងៃ ១៨ សីហា មុនបញ្ជូនទៅពន្ធនាគារកាលពីថ្ងៃ ២៦ សីហា និងរកឃើញឆ្លងកូវីដ នៅថ្ងៃ ៣ កញ្ញា។  

មនុស្ស ៥៨៩នាក់ ដែលពាក់ព័ន្ធជាមួយបុរសរូបនេះ ចាប់តាំងពីថ្ងៃ ១៥ សីហា រហូតដល់រូបគេរកឃើញវិជ្ជមា មាន ៧៨នាក់ ប្រឈមឆ្លងខ្ពស់ ខណៈ ៥១១នាក់ មានហានិភ័យឆ្លងកម្រិតទាប ក្នុងនោះ អ្នកទោស និងមន្ត្រីពន្ធនាគារ សរុប ៣៦នាក់ សុទ្ធតែត្រូវគេធ្វើចក្តាឡីស័យ ១៤ថ្ងៃ។

វេជ្ជបណ្ឌិត Kiattiphum Wongrajit អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពផ្លូវចិត្ត ក្រសូងសុខាភិបាលថៃ បញ្ជាក់កាលពីថ្ងៃសុក្រថា ទាំងអ្នកប៉ះពាល់ទាំង ៥៨៩នាក់ សុទ្ធតែធ្វើតេស្តអវិជ្ជមានទាំងអស់៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9662108