ក្រុមហ៊ុន Huawei មានគម្រោងធំមួយសម្រាប់ថ្ងៃទី ១០ ខែកញ្ញា ខាងមុខនេះដែលនឹងដាក់បង្ហាញឧបករណ៍បច្ចេកវិទ្យាទំនើបរបស់ខ្លួន ៦ មុខនោះគឺ កាស ២ ម៉ូដែល នាឡិកាឆ្លាតវៃ ២ ម៉ូត និងលេបថប ២ ម៉ូដែល។
Huawei FreeBuds Pro គឺជាឧបករណ៍មួយក្នុងចំណោមមុខទំនិញធំៗខណៈពួកវាមានលក្ខណៈរូបភាពដាច់ដោយឡែកពីគ្នា។ ជំនាន់ Pro បានសន្យាថានឹងធ្វើឲ្យ Active Noise Cancellation កាន់តែប្រសើរឡើងជាងមុន (គួររំលឹកដែលថាកាលពីជំនាន់ FreeBuds 3 គេបានរកឃើញ ANC មានចំណុចខុសឆ្គងតិចតួច)។
ក្រុមហ៊ុនមានកាស Bluetooth កំពុងតែដំណើរការ ដែលក្រុមហ៊ុនឌីហ្សាញបែបប្រភេទកាសខ្សែក្រវ៉ាត់ក។ វាអាចជា FreeLace Pro របស់ Huawei ទោះបីជាវាទើបតែត្រូវបានប្រកាសរួចកាលពីថ្ងៃទី ៤ ក៏ដោយ (វាផ្ដល់ជូន “ការគុណនឹងពីរ” នៃ Active Noise Cancellation និង USB-C ដែលសាកថ្មបានលឿន)។
បន្តជាមួយប្រធានបទ “Pro” នាឡិកា GT2 Pro របស់ Huawei ប្រហែលជាមួយក្នុងចំណោមនាឡិកាទាំងនោះ ដែលទ្រង់ទ្រាយវាមើលទៅក៏ស្រដៀងគ្នាបើមើលលើរូបភាពបែកធ្លាយ។ ហើយម៉ូតទីពីរទំនងជាឌីហ្សាញបែបនាឡិកាដៃច្រើនជាង ដូចគ្នានឹងនាឡិកាដៃដែលចេញរួចហើយគឺ Huawei Watch Fit
ចុងបញ្ចប់ វាមាន MateBook ថ្មីមួយគូទៀតកំពុងដំណើរការ។ ឆ្នាំនេះ Huawei MateBook X Pro ២០២០ បានចេញមួយរយៈហើយ លើសពីនេះយើងក៏បានឃើញ MateBook D និង MateBook 13 ផងដែរ ដូច្នេះហើយបច្ចុប្បន្ននេះពុំទាន់មានព័ត៌មានច្បាស់លាស់នោះទេថា តើលេបថបពីរម៉ូដែលថ្មីនោះនឹងមានរូបរាងនិងលក្ខណៈយ៉ាងម៉េចដែលត្រៀមនឹងបញ្ចេញនាពេលខាងមុខនេះ?
ប្រែសម្រួលដោយ៖ រីតា