រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំខាល ថោះ មមែ កុរ ចំពោះរឿងការងារ នឹងផ្តល់ផលល្អសម្រាប់លោកអ្នកចាប់ផ្តើមប្រកបការងារតូចធំ
តាមក្បួនហោរាសាស្ត្រ ថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយម្សាញ់។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីមានបញ្ហាអ្វីក៏ដោយលោកអ្នកមិនត្រូវយកសេចក្តីទុក្ខសោកដាក់ខ្លួនទេគឺត្រូវចេះក្រោកឈរដោះស្រាយនោះបញ្ហាតូចធំនឹងអាចស្រាយចេញនៅគ្រាខាងមុខមូយកម្រិតវិញពុំខាន។សម្រាប់ការប្រកបការងារមួយភាគធំត្រូវបង់កម្លាំងហើយលទ្ធផលបើទទួលបានក៏ស្តួចស្តើងសឹងគេមិនទទួលយកផង។
មុខរបរ ៖ សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើអ្វីមួយថ្មីជួបការលំបាករុលទៅមុខណាស់ហើយបើហ៊ានបោះទុនធំផងគឺរឹតតែជួបការលំបាកណាស់ទៅទៀត។
ស្នេហា ៖ គូគ្រងប្តីប្រពន្ធឬសេចក្តីស្នេហាកំលោះក្រមុំរមែងកើតការប្រកែកនិងប្រឆាំងគ្នាច្រើន។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះមិនមានបញ្ហាអាក្រក់ណាមួយចូលយាយីនាំពិបាកក្នុងការទប់ទល់ឬឆ្លងកាត់ទេ។ក្រៅពីនេះលោកអ្នកក៏អាចប្រកបការងារធំដុំឬការងារសំខាន់បានផងដែរ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបន្ធូរអារម្មណ៍ឱ្យជ្រះស្រឡះកុំយកសេចក្តីឈ្នានីសដាក់ខ្លួនឬយកគំនុំផ្ទុកក្នុងខ្លួននាំតែកើតឧបទ្រពចង្រៃការប្រកបមុខជំនួញមានតែរឿងរាវក្តៅក្រហាយជាប់ជានិច្ច។
ស្នេហា ៖ ប្រុសស្រីហាក់ស្ថិតនៅទ្រឹងមួយកន្លែងមិនមានការរីកលូតលាស់ទៅមុខទេ។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារតូចធំ,ការចរចាពីបញ្ហាអ្វីមួយ,បញ្ហាទិញលក់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រែគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមណាស់ដែរ។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីក៏តែងមានសញ្ញាភ្លើងខៀវរង់ចាំឬមិនរាំងស្ទះនាំពិបាកខ្លាំងក្លានោះឡើយ។
មុខរបរ ៖ ចំពោះការប្រកបរបររកស៊ីជួញដូរវិញសម្រាប់អ្នកកើតឆ្នាំថោះគឺមានភាពលូតលាស់គួរសមហើយបើមានបើករបរថ្មីផងក៏ជាការប្រពៃផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើចង់រៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងជាពេលវេលាល្អបំផុត។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាតែងហុចផលមកវិញគ្រាន់កក់ក្តៅផង។លោកអ្នកអាចប្រកបការងារដែលមិនសំខាន់ពេកឬមិនធំដុំពេកក៏ប្រសើរពីព្រោះថាជាថ្ងៃដួងរាសីមធ្យម។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់ផ្លាស់ប្តូរមុខរបរថ្មីឬពង្រីកមុខរបរបន្ថែមឃើញថាមិនសូវទទួលផលប្រយោជន៍អ្វីឡើយគឺច្រើនខកបំណងច្រើនជាង។
ស្នេហា ៖ កំលោះក្រមុំចូរកុំឈ្លក់វង្វេងនឹងការដើរហើរឬកាមគុណឱ្យសោះដើម្បីចៀសវាងនូវការជាប់ផុងហើយដកខ្លួនមិនរួចដែលត្រូវមកទទួលរងទុក្ខទណ្ឌកម្មនៅពេលក្រោយ។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ ទាំងស្ត្រីបុរសក្នុងពេលនេះត្រូវរក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវច្រង៉េងច្រង៉ាងឡើយនាំតែកើតរឿងរាវមិនចេះចប់ប៉ុណ្ណោះ។ក្រៅពីនេះបើមានមិត្តភក្តីឬក្រុមមនុស្សដែលមកពីចម្ងាយមករកត្រូវប្រយ័ត្នបន្តិចព្រោះគេអាចនាំទុកមកឱ្យផង។
មុខរបរ ៖ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។
ស្នេហា ៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការងង៉ក់និងប្រទាំងប្រទើសគ្នាច្រើន។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅពេលនេះលោកអ្នកធ្វើអ្វីក៏តែងជួបភាពតានតឹងនិងមានបញ្ហាច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។នៅពេលនេះដែរបញ្ហាប្រាក់កាសលោកអ្នកទុកនៅខ្លួនពុំសូវជាប់ទេតែងហូរចេញអស់ៗទៅវិញ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។
ស្នេហា ៖ ប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសួវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង។
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះទោះធ្វើអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះថាផលដែលជាផ្លែផ្កាល្អៗតែងហុចមកវិញជានិច្ច។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកព្រោះតែងអាចជោគជ័យដូចគាប់បំណង។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដួងរាសីមិនល្អប្រសើរទេគឹមានបញ្ហាឧបទ្រពចង្រៃយាយីច្រើន ។
មុខរបរ ៖ អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបប្រសើរ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ ប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឱ្យរកាំរកូសនិងមានរឿងសៅហ្មងច្រើន។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងពេលនេះបើទោះបីមានការប៉ះទង្គិចបន្តិចបន្តួចពិតមែនក្តីតែបើលោកអ្នកមានការប្រុងប្រយ័ត្ននិងព្យាយាមដោះស្រាយបញ្ហានោះរឿងខ្លះអាក្រក់សោះអាចប្រែជាល្អទៀតផង។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។
ស្នេហា ៖ កំលោះក្រមុំ មានដំណើរថយក្រោយនិងងាយមានជម្លោះឈានដល់ការបាក់បែកណាស់គួរប្រយ័ត្នប្រយែង។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវល្អប្រសើរទេពិសេសអាចមានការប្រែប្រួលបញ្ហាច្រើនពិសេសឱ្យប្រយ័ត្នពីរឿងល្អមកអាក្រក់បានគ្រប់ពេល។លោកអ្នកធ្វើអ្វីៗមិនអាចធ្វេសប្រហែសឬប្រមាថបានទេព្រោះងាយកើតបញ្ហាណាស់។
មុខរបរ ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមិនជួបបញ្ហាអ្វីខ្លាំងក្លាដូចជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេម្ល៉ោះហើយចូរប្រយ័ត្នក្រុមអន្ធរពាលតាមយាយីព្យាបាទដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានដំណើរថយក្រោយដែលងាយទាំងកើតជម្លោះវិវាទនិងងាយទាំងបែកបាក់។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារមានការជឿនលឿននិងផ្តល់ផលគ្រាន់ជាទីពេញចិត្តត្រឡប់មកវិញ ។
មុខរបរ ៖ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់ជួញឆ្ងាយទៀតសោតក៏តែងហុចផ្លែផ្កានិងសុខដុមគ្រាន់គាប់ប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងទំនាក់ទំនងឬស្វែងរកហើយ៕ ប្រភព៖ Cen