Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លីបង់អះអាងថា ករណីផ្ទុះសារធាតុគីមីនៅបេរូត បំផ្លាញផ្ទះប្រជាជនរាប់ពាន់ខ្នង

លីបង់៖ លីបង់បានប្រកាសកាលពីពេលថ្មីៗនេះថា ផ្ទះប្រជាជនប្រមាណ ៥,៦០០ខ្នង បានរងការខូចខាត ក្នុងការផ្ទុះសារធាតុគីមី នៅតំបន់កំពង់ផែទីក្រុងបេរូត កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា យោធាលីបង់បានធ្វើការស្ទាបស្ទង់លើអគារជាច្រើនប្រភេទ ដើម្បីវាយតម្លៃទំហំនៃការខូចខាតទាំងអស់នេះ។

ដោយឡែកខាងក្រសួងវប្បធម៌លីបង់វិញ បានរាយការណ៍កាលពីខែមុននេះថា នៅក្នុងការផ្ទុះសារធាតុគីមីនេះ បានបំផ្លាញអគារយ៉ាងណោចណាស់ក៏ ៨,០០០ខ្នងដែរ។

គួររម្លឹកផងដែរថា ការផ្ទុះធំៗចំនួនពីរលើកជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ បានឆក់យកជីវិតមនុស្សប្រមាណ ១៩០នាក់ ខណៈ ៦៥,០០នាក់ទៀតរងរបួស។ យ៉ាងណាមិញ ចំពោះមូលហេតុនៃការផ្ទុះនោះ រដ្ឋាភិបាលលីបង់នៅតែមិនទាន់បានបញ្ជាក់ច្បាស់ការណ៍ ថានេះគឺជាករណីធ្វេសប្រហែស ឬក៏ការវាយប្រហារពីក្រុមណាមួយនោះទេ៕ ដោយ៖ ហុង

from: https://tnaot.com/km/m/detail/article/9662010