ទូទាំងប្រទេសវៀតណាម ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ នឹងរងការវាយប្រហារដោយរលកកម្តៅព្រះអាទិត្យ (UV) កម្រិតខ្ពស់ខ្លាំង ដោយកើនឡើងចន្លោះពី ៨-១០ អង្សាសេតាមតំបន់មួយផ្សេងៗ នាំឲ្យមន្ត្រីក្រសួងសុខាភិបាល ព្រមានអាចនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋ។ នេះបើតាមការព្យាករណ៍ពីមជ្ឈមណ្ឌលឧតុនិយមជាតិវៀតណាម។
ទីក្រុងធំៗ ទាំងហូជីមីង រដ្ឋធានីហាណូយ សុទ្ធតែរងនឹងរងឥទ្ធិពលរលកកម្តៅ ហើយបរិយាកាសខាងក្រៅ គឺមិនមានសុវត្ថិភាពសម្រាប់ពលរដ្ឋនោះឡើង នៅពេលដែលកម្រិតកម្តៅ UV របស់ព្រះអាទិត្យ កើនឡើងខ្ពស់ជាងធម្មតាចន្លោះពី ៨-៩ អង្សាសេ។
ដាណាង ដែលជាទីក្រុងតំបន់ឆ្នេរ និងដាឡាដ ដែលស្ថិតនៅតំបន់ភ្នំ ក៏រងការវាយប្រហារដូចគ្នា ដោយកម្តៅនឹងកើតឡើងដល់ទៅ ១០អង្សាសេ។
មជ្ឈមណ្ឌលឧតុនិយមជាតិប្រទេសនេះ ព្រមានថា រលកកម្តៅដ៏ក្តៅនៅពាក់កណ្តាលថ្ងៃត្រង់ អាចបង្កឲ្យពលរដ្ឋប្រទះបញ្ហាសុខភាព ពិសេសគឺករណីសន្លប់ដោយសារក្តៅខ្លាំង និងអស់កម្លាំងតែម្តង៕ ដោយ៖ ត្នោត