Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឧទ្យានជាតិក្នុងប្រទេសថៃជាច្រើននឹង​ដំណើរការនៅដើមខែកក្កដារួមជាមួយ​វិធានការ​សុខភាព

តំបន់ទេសចរណ៍ធម្មជាតិនៅតាមបណ្តាខេត្តនានាកំពុងត្រៀមបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ អ្នកទេសចរត្រូវតែគោរពយ៉ាងតឹងរ៉ឹងនូវវិធានការ​សុខភាពដើម្បីទប់ស្កាត់មេរោគឆ្លង។

លោក Suwaphong Kitiphatphiboon អភិបាលខេត្ត Mae Hong Son និងប្រធានការិយាល័យស្រុក Mae Hong Son បានដឹកនាំក្រុមការងារចុះទៅមើលឧទ្យានជាតិ Tham Pla-Namtok Pha Suea, អនុសាខា Huai Pha នៃស្រុក Muang Mae Hong Son ដើម្បីពិនិត្យមើល​ការរៀបចំតំបន់ និងវិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងមុនពេលបើកដំណើរការ​ឱ្យភ្ញៀវទេសចរចូលទស្សនានៅថ្ងៃទី១ ខែកក្កដាខាងមុខនេះ។ ​មន្ត្រីនៃឧទ្យានជាតិ​ Phu Pha Man និងឧទ្យានជាតិ Nam Phong និងឧទ្យានជាតិ Khon Kaen បានសាកល្បងប្រព័ន្ធ​ស្កេន QR កូដសម្រាប់ភ្ញៀវទេសចរតាមរយៈ​កម្មវិធី​“ Thai Chana.com” ។ ភ្ញៀវទេសចរទាំងអស់ត្រូវគោរពតាមបទបញ្ញត្តិរបស់ឧទ្យានជាតិ។

រូបតំណាង

លោក​ Narit Mongkholsri ​អភិបាលរងនៃខេត្ត​ Songkhla បានពិនិត្យមើលការ​រៀបចំនៅដែនជម្រកសត្វព្រៃ​ Ton Nga Chang មុនពេលបើកដំណើរការផងដែរ។ ដែនជម្រកសត្វព្រៃ Ton Nga Chang ​ក៏បានរៀបចំវិធានការមួយចំនួន​ឱ្យភ្ញៀវទេសចរអនុវត្តដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងអំឡុងពេលការដកប្រទេសចេញពីច្បាប់គ្រាអាសន្ននេះ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9437405