នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ការដ្ឋានសាងសង់អាងក្រោមដីនៃគម្រោងការពារទឹកជំនន់ជំហានទី៤ បានជីកប្រទះឃើញរូបចម្លាក់តោថ្មបុរាណនៅកប់ក្នុងដី។
តោថ្មនេះកប់ក្នុងជម្រៅ៤ ម៉ែត្រក្រោមសួនច្បារមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបចម្លាក់នេះធ្វើអំពីថ្មភ្នំមានកម្ពស់២.៥ម៉ែត្រអាចស្ថិតនៅក្នុងរចនាបថបាខែង។ យោងតាមរូបថតឯកសារតោនេះអាចត្រូវគេយកមកពីតំបន់អង្គរមកដាក់មុខព្រះវិហារវត្តភ្នំ ហើយដោយសារអាយុកាល និងសង្គ្រាមក៏ធ្វើឲ្យតោផ្លាស់ប្ដូរទីតាំងចាស់របស់វា។
បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់វត្ថុបុរាណនេះជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីគ្រប់គ្រង និងថែរក្សា និងរង់ចាំមន្ត្រីជំនាញសិក្សា និងបកស្រាយ៕ កែសម្រួល៖ WowCambodian /រូបថត៖ មន្ទីរសាធារណការ