អ្នកចាំទី Sergio Romero បានចូលលេងក្នុងជម្រើសដំបូងឲ្យក្រុមបិសាចក្រហម Manchester United ក្នុងការប្រកួតដែលយកឈ្នះ Norwich City ២-១ ក្នុងពានរង្វាន់ FA Cup វគ្គ៨ក្រុមចុងក្រោយ កាលពីថៃ្ងសៅរ៍កន្លងទៅ។
អ្នកចំាំទីរបស់ក្រុមជម្រើសជាតិអាហ្សង់ទីននេះ ធើ្វបានស្ថិតិដ៏ល្អមួយ ដោយគិតតាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គេក្នុងពានរង្វាន់លំដាប់ទី២ របស់អង់គ្លេសនេះកាលពីឆ្នាំ២០១៦ គ្មានអ្នកចាំទីណាអាចបិទមិនឲ្យគេស៊ុតបញ្ចូលទីបានច្រើនជាង Romero នោះទេ (១២ដង)។
ក្នុងនោះ Romero របូតគ្រាប់បាល់ចំនួន៤ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន១៦ប្រកួត ដោយគិតជាមធ្យម របូត១គ្រាប់ក្នុង ៣៥៨នាទី ដែលជាស្ថិតិដ៏ល្អមួយ៕
ប្រភព៖ Opta