ខ្សែប្រយុទ្ធតោខៀវChelsea ក៏ដូចជាជម្រើសជាតិសហរដ្ឋអាមេរិក Christian Pulisic បានទទួលរងរបួសហើយកាលពីយប់មិញ កំឡុងពេលChelsea ប៉ះ Leicester City ក្នុងវគ្គ៨ក្រុមចុងក្រោយ FA Cup។
Frank Lampard គ្រូបង្វឹក Chelseaបានលើកឡើងថា៖ “Christian មានអារម្មណ៏ថាកំភួនជើងគាត់ឡើងតឹង ពេលពាក់កណ្តាលតង់ទី២។ ដូច្នេះខ្ញុំបានដូរគាត់ចេញតែម្តង។ យើងមិនទាន់ដឹងពីស្ថានភាពថាធ្ងន់ធ្ងររឺយ៉ាងណាទេ យើងនឹងពិភាក្សាគ្នាហើយនឹងបង្ហាញព័ត៌មាននៅប៉ុន្មានថ្ងៃទៀត។”
កីឡាកររូបនេះកំពុងផ្ទុះការគាំទ្រខ្លាំង ដោយបានស៊ុតបញ្ចូលទីផ្ទួនៗ ពិសេសបានស៊ុតបាល់ម្នាក់ឯងទៅលើក្លឹប Man City ក្នុងក្របខណ្ឌ័ Premier League ដែលបានជួយអោយ Chelsea យកឈ្នះក្លឹបធំ Manchester City ក្នុងលទ្ធផល២ទល់នឹង១។
ប្រភព៖ Metro