Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតខ្សែរប្រយុទ្ធឆ្នើមម្នាក់របស់ប្រេស៊ីលថាតារាម្នាក់នេះអាចឈ្នះពាន Ballon D’or ២ ទៅ៣ ក្នុងមួយអាជីព

លោក Rivaldo អតីតខ្សែរប្រយុទ្ធឆ្នើមរបស់ក្រុម Bacelona និងជម្រើសជាតិប្រេស៊ីលបាននិយាយថា កីឡាករ Neymar អាចនឹងឈ្នះពាន Ballon D’or បានយ៉ាងងាយស្រួលមុនពេលគេចូលនិវ្តន៍។

គូសបញ្ជាក់ដែរថាកំពូលកីឡាករ Neymar បានចំណាយពេលអស់៤ រដូវកាលជាមួយនឹងក្រុមអ្នកមានបុណ្យមុនពេលដែលគេបានផ្លាស់ប្តូរទៅក្រុមមហាសេដ្ឋី PSG ក្នុងតម្លៃបំបែកកំណត់ត្រា 222 លានអឺរ៉ូ។

លោក Rivaldo ក៏បានសសរសើរទៅលើទម្រង់លេង និងអាកប្បកិរិយារបស់គេផងដែរ Neymar ក៏បានដើរតួយ៉ាងសំខាន់ក្នុងពានរង្វាន់ UCL ដែលបានជួយឱ្យក្រុមឡើងទៅដល់វគ្គផ្តាច់ព្រាត់ផងដែរ។

លោក Rivaldo បានបន្តថាគេមានអាយុរាងជ្រេបន្តិចហើយគេប្រហែលជាគិតថានិងផ្តោតលេងឱ្យល្អក្លាយជាកីឡាករលំដាប់កំពូលមួយរូប ហើយយ៉ាងហោចណាស់ក៏អាចឈ្នះពាន Ballon D’or ម្តង ឬ តាមការគិតរបស់លោកយ៉ាងហោចណាស់ ២ ឬក៏៣ ដងដែរ៕

from: https://tnaot.com/km/m/detail/article/9660280