Timo Werner ខ្សែប្រយុទ្ធកណ្តាលសញ្ជាតិអាល្លឺម៉ង់បានក្លាយជាកីឡាកររបស់Chelsea ទៅហើយក្រោយ Chelsea បានប្រកាសជាផ្លូវការលើបណ្តាញសង្គមរបស់ខ្លួន។ ដូចនេះមានន័យថា Werner នឹងមិនបានលេង Champion League អោយ RB Leipzigនៅក្នុងខែសីហាខាងមុខនោះទេ។
Werner បានលើកឡើងថា ខ្លួនជាកីឡាករ Chelsea បាត់ទៅហើយចាប់ពីថ្ងៃ១ ខែកក្កដាទៅ ដូចនេះគាត់មិនអាចជួយក្លឹប RB Leipzig បានឡើយ។ គាត់និយាយថា៖ “វាធ្វើអោយខ្ញុំឈឺចាប់ខ្លាំងដោយសារតែខ្ញុំមិនអាចជួយក្លឹប តែទោះជាយ៉ាងណា ចាប់ពីថ្ងៃ១ទៅ ខ្ញុំក្លាយជាកីឡាករ Chelsea។ Chelsea ជាអ្នកផ្តល់ប្រាក់ខែអោយខ្ញុំ ដូចនេះខ្ញុំមិនអាចលេង Champion League អោយLeipzig ទេ។ ទាំងក្លឹប Chelsea ទាំងក្លឹប Leipzig ទាំងខ្ញុំត្រូវតែដោះស្រាយបញ្ហានេះអោយសមស្រប។
Timo Werner ក៏បានបង្ហាញពីការសោកស្តាយរបស់ខ្លួនខ្លាំងផងដែរ ដែលគេមិនអាចជួយក្លឹបចាស់របស់ខ្លួន អោយយចប់ចុងចប់ដើមរបស់ខ្លួនទៅលើលីគកំពូលអឺរ៉ុបមួយនេះ។
ប្រភព៖ Goal.com