យើងបានដឹងហើយថា Barcelona បានត្រឹមស្មើគ្នា ២ទល់នឹង២ ប៉ុណ្ណោះជាមួយក្លឹប Celta Vigo កាលពីយប់ម្សិលមិញ ដែលនេះគឺឳកាសមួយដែលធ្វើអោយ Real Madrid បន្តកាន់កាប់កំពូលតារាងបន្តបើសិនជាឈ្នះក្នុងការប្រកួតសប្តាហ៏នេះ។
ដូចជាការនិយាយមែន Real Madrid បានធ្វើបានល្អដោយបានយកឈ្នះលើ Espanyol ក្នុងលទ្ធផល ១ទល់នឹង០។ ១គ្រាប់របស់ Real Madrid រកបាន Casemiro នៅនាទីទី៤៥ បន្ទាប់ពីការបញ្ចូនបាល់យ៉ាងស្អាតរបស់Karim Benzema។
ជ័យជម្នះនេះបានធ្វើអោយ Real Madrid បន្តកាន់កាប់កំពូលតារាង La Liga ដោយមានដោយមាន ៧១ពិន្ទុក្នុងដៃ វ៉ាដាច់Barcelonaចំនួន២ពិន្ទុដោយ Barcelona មាន៦៩ ពិន្ទុ។ គួរបញ្ជាក់ផងដែរថា La Ligaនៅសល់ត្រឹម ៨ប្រកួតទៀតប៉ុណ្ណោះដើម្បីដឹងថាអ្នកណាជាជើងឯកពិតប្រាកដនៅលីគកំពូលមួយនេះ។
ប្រភព៖ Livescore