ក្រៅពីការឈ្នះរបស់ក្លឹបបិសាចក្រហម និង តោខៀវ ដែលនឹងត្រូវឡើងទៅជួបគ្នានៅវគ្គកណ្តាលផ្តាច់ព្រ័ត្ត FA Cup ក្លឹបកាំភ្លើងធំ Arsenal និង Manchester City ក៏បានទទួលជ័យជម្នះរៀងៗខ្លួនផងដែរទៅលើក្លឹបSheffield United និង Newcastle។
ការប្រកួតរវាង Man City និង Newcastle United ត្រូវបានបញ្ចប់ដោយលទ្ធផល ២ទល់នឹង០។ ២គ្រាប់របស់មេឃខៀវរកបានដោយខ្សែបម្រើKevin De Bruyne និងខ្សែស្លាប Raheem Sterling។
ឯArsenal វិញបានយកឈ្នះលើ Sheffield United ក្នុងលទ្ធផល ២ទល់នឹង១ ដែលArsenal រកគ្រាប់បាល់បានដោយ Nicolas Pepe និង Daniel Ceballos ឯ Shelffieldរកបានដោយ David McGoldrick។
លទ្ធផលនេះធ្វើអោយក្លឹបទាំងពីរឡើងទៅលើជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ្តFA Cup។ ឯ១គូទៀតក្នុងវគ្គនេះគឺជាការជួបគ្នារវាង Manchester Unitedនិងក្លឹប Chelsea។
ប្រភព៖ Livescore