រាជធានីភ្នំពេញ ៖ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ជីកកាយដី ប្រទះឃើញរូបចម្លាក់តោជំនាន់បុរាណដ៏ធំមួយ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយនារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។
បើតាមលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញដោយបានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយតែម្តង ៕