យើងបានដឹងរួចមកហើយអំពីការយកជម្នះរបស់ក្លឹបManchester United ទៅលើក្លឹប Norwich City រួចបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ្តកាលពីយប់ម្សិលមិញ។ ឯកាលពីយប់មិញនេះ Chelsea ក៏បានទទួលជ័យជម្នះផងដែរទៅលើក្លឹបកញ្ច្រោងLeicester City ក្នុងលទ្ធផល ១ទល់នឹង0។
១ គ្រាប់របស់ Chelsea ត្រូវបានស៊ុតបញ្ចូលទីដោយ Ross Barkley កីឡាករជម្រើសជាតិអង់គ្លេសនៅនាទីទី ៦៣។ Chelsea មានឳកាសស៊ុតចំ ៧ដង ចំគោលដៅ ៤ ជើង ឯ Leicester ស៊ុតបានរហូតដល់ ៨ ដងតែចំគោលដៅត្រឹម ៣ជើងប៉ុណ្ណោះ។
លទ្ធផលនេះធ្វើអោយ Chelsea បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ្តជួបនឹងក្លឹបបិសាចក្រហមManchester United ដែលកំពុងរង់ចាំរួចជាស្រេច។ គួរបញ្ជាក់ផងដែរថា Manchester City និងក្លឹបកាំភ្លើងArsenal ក៏បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ្តក្រោយឈ្នះកាលពីយប់មិញ ហើយក្លឹបទាំងពីរនឹងត្រូវជួបគ្នាក្នុងវគ្គ Semi-Final។
ប្រភព៖ Livescore