បើអ្នកមិនយកចិត្តទុកដាក់ជាមួយសុខភាពសក់អ្នកទេ សក់របស់អ្នកនឹងងាប់ បែកចុង គ្មានទម្ងន់ មិនយូរមិនឆាប់វានឹងមើលទៅឡើងសំពោងអាក្រក់មើលណាស់។
អ្នកខ្លះសក់ជ្រុះខ្លាំងដោយសារប្រើផលិតផលហួសកម្រិត ខ្លះទៀតព្រោះប្រើម៉ាស៊ីនគៀបសក់ញឹកញាប់ពេក រហូតដល់ងាប់សសៃសក់លែងស្អាតលែងរស់រវើក។
ថ្ងៃនេះត្នោតនឹងណែនាំអ្នកពីរូបមន្តបណ្ដុះសក់ ហើយបញ្ឍប់ការជ្រុះសក់ ជាពិសេសធ្វើឲ្យសក់មានលក្ខណៈធម្មជាតិ ព្យាបាលក្បាលទំពែក និងសក់ដុះក្រាស់រហូតមិនគួរឲ្យជឿ។
+ វត្ថុធាតុដើមដែលត្រូវការ
– ប្រទាលកន្ទុយក្រពើ ១ ធាង
– ស្លឹកស្ដៅស្រស់ ១ ក្ដាប់
– ប្រេងដូង ១ កែវ
របៀបធ្វើ៖ដំបូងចិតប្រទាលកន្ទុយក្រពើជាកង់ៗ ហើយចាំប្រើឆ្នាំងឬចានដែកទំហំរាងល្មមដោយមានទឹកប្រហែលជម្រៅមួយថ្នាំងដៃ រួចដាក់វាលើចង្ក្រានហើយដាក់ផ្ទិលដែកលើទឹក បន្ទាប់មកចាក់ប្រេងដូងចូលក្នុងផ្ទិល។ បន្ទាប់ពីកម្ដៅប្រេងដូងបាន ១០ នាទី ត្រូវបង់ស្លឹកស្ដៅចូលហើយដាំចោល ១០ នាទីទៀត។ ចុងបញ្ចប់ដាក់ប្រទាលចូលនិងកម្ដៅបន្ថែម ១០ នាទីទៀត ហើយចាំពន្លត់ភ្លើងរួចទុកចោលរយៈពេល ៣០ នាទី។ បន្ទាប់ពីនោះចាក់ផ្ទេរប្រេងល្បាយទៅដាក់អ្វីផ្សេងដោយប្រើតម្រងយកកាកចេញ ហើយទុកដាក់វានៅក្នុងបន្ទប់ឲ្យស្រួលសម្រាប់ប្រើបានច្រើនដង(ចង់ប្រើភ្លាមៗក៏បាន)។
របៀបប្រើប្រាស់៖ប្រើប្រេងដែលធ្វើរួចនោះលាបឲ្យសព្វគល់សក់របស់អ្នក រួចទុកវាចោលរយៈពេល ៦០ នាទី។ សូមរំលឹកដែលថាអ្នកត្រូវលាបវា ២ ដងក្នុង ១ អាទិត្យ។ ជឿទៅថាធ្វើតែពីរទៅបីដងទេអ្នកនឹងឃើញពីប្រសិទ្ធភាពវាពិតៗដោយបានទាំងសក់ដុះវែង សសៃសក់តូចនិងមានទម្ងន់។ អត្ថបទដោយ៖ រីតា
បើចង់អនុវត្ថកាន់តែស្រួលសូមទស្សនាវីដេអូខាងក្រោម៖
(ប្រភាពវីដេអូ៖ My Simple Remedies)