Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ូតូច្រើនគ្រឿង​រអិល​ប្រេងម៉ាស៊ីន លើ​ស្ពាន​បេ​ឡេដួលជា​បន្តបន្ទាប់​

រាជធានី​ភ្នំពេញ ​៖ ​អ្នកដំណើរ​ជា​ច្រើន​នាក់​បាន​របួស ​ខ​ណៈ​​ពេល​ដែល​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្ពាន​បេ​ឡេ ហើយ​រអិល​ប្រេង​ម៉ាស៊ីន​​នៅ​លើ​ស្ពានបេឡេនោះ បណ្តាល​ឱ្យ​​ដួល​ជា​បន្តបន្ទាប់​។

ហេតុការណ៍​គ្រោះថ្នាក់​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​លើ​ស្ពាន​បេ​ឡេ ផ្នែក​ខាងកើត ស្ថិត​ក្នុងភូមិដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​អ្នក​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា ម៉ូតូ​ប្រមាណ​ជិត​១០​គ្រឿង បាន​រអិល​ប្រេង​ប្រេម៉ាស៊ីននៅលើស្ពានបេឡេនោះ បណ្តាល​ឱ្យ​ដួល​ជា​បន្តបន្ទាប់ និង​រង​របួស​រលាត់​ដៃជើង ផងដែរ ។

​តាម​ប្រភព​​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​នោះ ​គេ​ឃើញ​ប្រេងម៉ាស៊ីន​​កំ​ពប់​នៅ​លើ​ស្ពាន​បេឡែ​ផ្នែក​ខាងកើត ខ​ណៈនោះ​គេ​ឃើញ​មាន​អ្នកដំណើរ​ដែល​បើក​ឡើង​លើ​ស្ពាន​ពី​កើត​ទៅ​លិច ក៍បាន​រអិល​ដួល​ជា​បន្តបន្ទាប់ ។ ​បន្ទាប់ពី​​ឃើញ​​បែប​នេះ អ្នកដំណើរ​ខ្លះ រួម​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន OC​I​C ​ក៍បាន​ឈរ​ចាំ​ស្រែក​ប្រាប់​អ្នកដំណើរ​អោយ​បើក​វាង​ និង​​បន្ថយ​​ល្បឿន ​ចៀសវាង​គ្រោះថ្នាក់​។

​នៅ​ព្រឹកនោះ​​ដែរ គេ​ឃើញរថយន្ត​ពន្លត់អគ្គីភ័យ​របស់​ទីក្រុង​រណប​ជ្រោយចង្វារ​មួយ​គ្រឿង ​បាន​ចុះ​ទៅ​បាញ់​ទឹក​លាងសម្អាត​ផង​ដែរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ៕​ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9660166