ទាំងថ្ងៃទៀតហើយ! ប្តីកាប់ប្រពន្ធ៤ពូថៅបែរប្រពន្ធមិនអី ឯប្តីរត់ទៅបញ្ចប់ជីវិតខ្លួនឯង
តាកែវ ៖ ទៀតហើយ មិនដឹងនិយាយថាយ៉ាងម៉េចទេ មួយរយៈនេះ ករណីអំពើហិង្សាបានកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងលើកនេះ បុរសជាប្ដីបានកាប់ប្រពន្ធខ្លួនចំនួន៤ពូថៅ រួចទៅចង.កសម្លាប់ខ្លួនឯងតាមក្រោយ ដែលហេតុការណ៍ដ៏គួឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង១២ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២០ ចំណុចភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ពាក់ព័ន្ធករណីប្តីកាប់ប្រពន្ធចំនួន៤ពូថៅនេះ ព្រោះបុរសជាប្តីកើតភ្លើងប្រច័ណ្ឌប្រពន្ធ រួចបានដាច់ចិត្តកាប់សម្លាប់ប្រពន្ធ តែសំណាងល្អមិនស្លាប់ប្រពន្ធ ហើយក្រោយពីកាប់ប្រពន្ធរួច បុរសជាប្តីបានរត់ទៅចង.កសម្លាប់ខ្លួនតែម្ដង ។
លោកវីរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការស្រុកត្រាំកក់ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ សែប បូណារ៉ា អាយុ 49ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មានមុខរបរយោធា ហើយបានធ្វើអត្តឃាតខ្លួនឯងដោយយកក្រម៉ាចង.កនឹងបង្អួចផ្ទះ បណ្ដាលឲ្យស្លាប់ភ្លាមៗ ។
លោកអធិការនគរបាលស្រុកត្រាំកក់បានមានប្រសាសន៍បន្តថា បុរសខាងលើបានយកពូថៅកាប់ទៅលើប្រពន្ធចំនួន04ពូថៅ ចំករបួសធ្ងន់ ត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវបានទាន់ពេលវេលា និងមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ចំណែកគ្រួសារខាងលើនេះ មានកូន២នាក់ ប្រុសទាំង២នាក់ដោយបងមានអាយុ៨ឆ្នាំ និងប្អូនមានអាយុ២ឆ្នាំ ។
ក្រោយពីកើតហេតុ មន្ត្រីផ្នែកជំនាញបច្ចេកទេសខេត្ត ស្រុក និងសមត្ថកិច្ចពាក់ពន្ធ័បានចុះពិនិត្យកន្លែងកើតហេតុ និងសពឃើញថា បានចង.កសម្លាប់ខ្លួនដោយខ្លួនឯងប្រាកដមែនប្តីដែលជាជនដៃដល់ត្រូវបានធ្វើបុណ្យតាមប្រពៃណី ចំណែកស្ត្រីរងគ្រោះជាប្រពន្ធកំពុងតែសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តតាកែវ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព