Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តេជោ យ៉ត និង តេជោ មាស

​​ នៅដែនដីកំពង់ស្វាយមានបុរសម្នាក់ឈ្មោះ មាស មានងារជា ឧកញ៉ាតេជោបរមរាជដែលគេហៅថាតេជោមាស។ លោកមានភរិយា ឈ្មោះស្រែន មានងារជាជំទាវ និងមានសិស្សជំនិតម្នាក់ឈ្មោះយ៉តដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនិងលោកគ្រប់កន្លែង។ ស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រលាញ់រាប់អាន យ៉ត ជាពន់ពេក។ ស្តេចសំរែបានតាំងខ្លួនឯងថា ស្តេចរាជាធិរាជ បានតាំងទីកងទ័ពនៅកំពង់ ហៅ(កំពង់ឆ្នាំង)ដោយបានរៀបចំបន្ទាយមួយឈ្មោះថា បន្ទាយនគរ។ ស្តេចសំរែជាមេក្រុមបះបោរប្រឆាំងនិងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើមអំនាចគ្រងផែនដី។ តេជោមាស​ និងយ៉ត​ បាន ព្យាយាមលើកទ័ពទៅបង្រ្កាបក្រុមបះបោរ នេះខ្លាំងណាស់ដែរតែត្រូវបរាជ័យ។ជំទាវសែន​បានរៀបចំល្បិចបញ្ឆោតស្តេច សំរែធ្លាក់ក្នុងអន្លង់ ស្នេហាលើរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹង។ស្តេចសំរែនិង បក្សពួកត្រូវបានតេជោមាស​និង យ៉ត​ និងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តា កាត់ទោសតាមច្បាប់នគរ។ ក្រោយពីបានទទួលជោគជ័យលើស្តេចសំរែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅតេជោយ៉តបំពេញនាទីដឹកនាំកងទព័ជំនួស។

តេជោយ៉តបានទទួលរាជបញ្ជា និងដាវអាជ្ញាសឹកទៅបង្រ្កាបពួកឈ្លើយសឹកបះបោរ នៅខេត្តពោធិ៍សាត់។ ឆ្លងតាមបទពិសោធន៍របស់ឧកញ៉ាចក្រី និងក្រឡាហោម ទទួលបរាជ័យក្នុងការបង្រ្កាបឈ្លើយសឹកនៅទីនោះ តេជោយ៉តបានរកឃើញថា ការចាញ់សង្រ្គាមនេះបណ្តាលមកពីខ្មាំងនៅក្រោយខ្នង។ តេជោយ៉តបានបញ្ជាកេណ្ឌទ័ពទៅលង្វែក កំពង់ស្វាយ ក្នុងនោះមានម៊ឺនចៃចុងរ៉ាក់ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។ ដើម្បីរកខ្មាំងខាងក្រោយខ្នងតេជោយ៉ត បានបញ្ជាអោយកងទព័កំនែនទាំងអស់ អូស ឬស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយបើនរណាប្រឆាំងសំលាប់ចោល។បក្សពួកម៊ឺនចៃចុងរ៉ាក់ មិនបានធ្វើតាមបញ្ជានេះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួន ព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រនិងជួយអោយរួចពីកំនែននេះ។

ទង្វើនោះត្រូវតេជោយ៉តរកឃើញថាម៊ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងក្រោយខ្នងហើយក៏ចាប់យកទៅសំលាប់ទៅ។ ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់ អ្នកម្នាងនោះបានទូលថ្វាយព្រះរាជាអោយចាប់ តេជោយ៉តមកបានកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាង តែតេជោយ៉តមិនបានមកតាមការបញ្ជានោះឡើយដោយសំអាងថា​ ខ្លួនជាប់ដៃបង្រ្កាបសត្រូវបះបោរ ចាំរួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ ខ្លាំងពេកព្រះរាជាបានបង្ខំអោយតេជោយ៉ត មកជួបតទល់ជាមួយអ្នកម្នាងនូ។កំពុងតែជជែកគ្នានោះតេជោយ៉តបានចោតប្រកាន់ថាអ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹកបើកឪកាសអោយសត្រូវវាយលុក និងទទួលសំណូកដើម្បីការពារបក្សពួកម៊ឺនចៃចុងរ៉ាក់ធ្វើអោយបាក់ស្មារតី ហើយក៏គប់កូនដាវសំលាប់អ្នកម្នាងនូនាពេលនោះទៅ។

តេជោយ៉ត ប្រកាសជំរាបមន្រ្តីទាំងនោះថាចាំបង្រ្កាបសត្រូវរួច នឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។ ការបង្រ្កាបឈ្លើយសៀមបះបោរបានសំរេចជោគជ័យ តេជោយ៉តអោយគេធ្វើឃ្នាង​ ហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជា ពីបទដែលខ្លួនបានសំលាប់អ្នកម្នាងនូ។ ព្រះរាជាមិនអោយចូលជួប​ រួចបញ្ជាអោយមន្រ្តី ដោះលែង និងអោយទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។តេជោយ៉តបានគួយចិត្តប៉ងប្រាថ្នាយកជំទាវស្រែន​ មកធ្វើជាភរិយាតែមិនបានសំរេចទេ ព្រោះជំទាវស្រែនគិតថាយ៉តជាជនជាតិភាគតិចហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញ ជំទាវរើសអើងស្នេហាប្រកាន់វណ្ណះបែបនេះតេជោយ៉ត បានប្រើល្បិចលួចយក កាំជណ្តើរផ្ទះជំទាវស្រែន មកអោយជាងដាប់ឆ្លាក់ជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួន។ គ្រានោះជំទាវស្រែនយល់ន័យទង្វើរបស់តេជោយ៉ត​ ហើយក៏ព្រមព្រៀងរៀបការជាមួយ តេជោយ៉តនាពេលនោះទៅ។

from: https://tnaot.com/km/m/detail/article/9433960