អាមេរិក ៖ អ្នកប្រដាល់អាជីព និងជាតារាហូលីវូដ Dwayne “The Rock” Johnson បាននិយាយកាលពីថ្ងៃពុធថា គាត់និងក្រុមគ្រួសារទាំងមូលរបស់គាត់ បានធ្វើតេស្តរកឃើញថា មានជំងឺងឺកូវីដ១៩ តែនៅពេលនេះបានជាសះស្បើយហើយ។
The Rock ដែលជាតារាសម្តែងរកចំណូលបានច្រើនបំផុតនៅលើពិភពលោក បានជម្រុញឱ្យអ្នកលេងហ្វេសប៊ុករបស់គាត់ចំនួន ១៩៦លាននាក់ ពាក់ម៉ាស់ និងចៀសវាងការចោទប្រកាន់បែបនយោបាយលើការចម្លងជំងឺកូវីដ១៩ បន្ទាប់ពីបានបង្ហាញថា គាត់ប្រពន្ធនិងកូនស្រីវ័យក្មេងពីរនាក់បានឆ្លងជំងឺកូវីដ១៩ពីមិត្តភក្តិជិតស្និទ្ធ។
The Rock បាននិយាយថា ៖ «នេះគឺជារឿងមួយដែលពិបាក និងលំបាកបំផុតដែលយើងត្រូវស៊ូទ្រាំក្នុងនាមជាគ្រួសារ។ ខ្ញុំសង្ឃឹមថា វាមានតែខ្ញុំទេដែលបានធ្វើតេស្តវិជ្ជមាន។ ប៉ុន្តែវាមិនមែនទេ។ វាជាគ្រួសាររបស់ខ្ញុំទាំងមូល ដូច្នេះវាគឺជាការលំបាកមួយ»។
លោកបាននិយាយថា កូនៗរបស់លោក ដែលមានឈ្មោះ Jasmine និង Tiana Gia មានរោគសញ្ញាតិចតួច ប៉ុន្តែលោក និងភរិយារបស់លោកឈ្មោះ Lauren មានអាការៈជំងឺធ្ងន់ធ្ងរ។
ជំងឺរាតត្បាតឆ្លងរាលដាលបាននាំឱ្យស្ថាប័នហូលីវូត ស្ថិតក្នុងស្ថានភាពជាក់ស្តែងមួយ ដោយផលិតកម្មភាពយន្តទើបតែចាប់ផ្តើមឡើងវិញនៅឡូសអេនជឺលេស ក្រោមលក្ខខណ្ឌតឹងរឹង និងជាមួយក្រុមការងារ។បន្ទាប់ពីត្រូវបានគេកោតសរសើរចំពោះការឆ្លើយតបរបស់ខ្លួនចំពោះជំងឺនេះ រដ្ឋកាលីហ្វ័រញ៉ាបានទទួលរងនូវករណីច្រើនជាងរដ្ឋអាមេរិកទាំងអស់ ដែលច្រើនជាង ៧០០,០០០នាក់។
កំពូលតារាហូលីវូដ រួមមានលោក Tom Hanks, លោក Antonio Banderas និងលោក Idris Elba បានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះប៉ុន្តែបានជាសះស្បើយពេញលេញ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព