ខាត់ សុឃីម និយាយយ៉ាងណាខ្លះទៅស្ត្រីក្រោយករណីសម្លាប់.នារីជាសង្សារ និងប្រពន្ធជាច្រើនករណី
រាជធានីភ្នំពេញ ៖ ករណីមួយក្នុងចំណោមករណីរន្ធត់ជាច្រើន ដែលស្ត្រី និងក្មេងស្រីបានរងគ្រោះបាត់បង់ជីវិតជាបន្តបន្ទាប់ ដោយការចាក់សម្លាប់ពីអតតីសង្សារ អតីតប្តី ក៏ដូចជា ករណីសម្លាប់-រំលោភក្មេងស្រីផងដែរ បានបង្កឲ្យមានការភ័យព្រួយ ជុំវិញសុវត្ថិភាពរបស់នារីៗ ដែលខ្លះបានលើកឡើងថានៅលីវអាចត្រូវជនល្មើសរំលោភសម្លាប់ ខណៈមានប្តីបែរជាត្រូវប្តី ឬសង្សារវាយប្រហារផ្តាច់យកជីវិតផងដែរ ។
ជាក់ស្តែង ករណីរន្ធត់កាលពីល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះក្នុងបុរី លឹម ឈាងហាក់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរឿងសាហាវបំផុតដែលបុរសជាស្វាមីបានលើកដៃចាក់.ក សម្លាប់ស្ដ្រីរងគ្រោះម្នាក់រហូតបាត់បង់ជីវិតក្នុងថ្លុកឈាម រីឯបុរសជាជនរងរបួសធ្ងន់ ក្រោយព្យាយាមអារកខ្លួនឯងផ្តាច់ជីវិត តែមិនបានសម្រេច ។
ជុំវិញករណីនេះមានមហាជនជាច្រើនបានលើកយកមកពិភាក្សាទៅលើការស្មានចិត្តមនុស្សរហូតអ្នកសិល្បៈពហុជំនាញមួយរូបបានចូលរូមមរណៈចំពោះការបាត់បង់នារីរងគ្រោះ ។
អ្នកនាង ខាត់ សុឃីម ដែលជាពិធីការិនី និងមានអ្នកសិល្បៈពហុជំនាញបានលើកឡើងអំពីការយល់ឃើញរបស់ខ្លួនដោយនាងបានសរសេរសំណេរលើបណ្តាញសង្គមហ្វេសប៊ុក ហាក់ណែនាំទៅលើមនុស្សស្រីថា គួរតែមានការប្រុងប្រយ័ត្នពីការជ្រើសរើសគូស្រករយ៉ាងណាខ្លះ ។
អ្នកនាង ខាត់ សុឃីម បានបង្ហោះសារមានខ្លឹមសារថា « យកប្តីមកជួយបំពេញចន្លោះខ្វះខាតអោយគ្នា សាងអនាគតរួមគ្នា ដល់ឡូវងាកចាក់ក ងាកអារក ស្រីៗគ្នាយើងអ្នកនៅលីវ មើលអោយមែនទែនយកមកស្រួល បែរមិនស្រួល ស្លាប់មុន អាយុថា មិនប្រញាប់ទេ កុំអាលអី អារឿងគូរនឹងវាមិនពុកផុយទៅណាទេពិបាកដែរ មនុស្សយកក្រ ក៏មិនប្រាកដល្អ មានក៏មិនប្រាកដអាក្រក់ ដូចគូនេះដប់ឆ្នាំ នៅលើកដៃធ្វើចឹងបាន ពិតជាចិត្តមនុស្សពិបាកស្មាន សាងបុណ្យអោយច្រើន សុំជួបមនុស្សល្អៗទៅអូនៗ» ។
យ៉ាងណាមិញ នៅក្នុងការបង្ហោះសាររបស់អ្នកនាង ខាត់ សុឃីម ក៏មានមហាជនអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះមានក៏យល់ឃើញដូចអ្នកនាងផងដែរ ពីព្រោះតែវាជារឿងរ៉ាវមួយដែលគ្មាននរណាម្នាក់នឹកស្មានដល់ថា វានឹងកើតមានឡើងនោះទេ ។ ដោយជាចុងក្រោយ អ្នកនាង ខាត់ សុឃីម ក៏បានចូលរួមរំលែកទុក្ខទៅដល់ស្ត្រី ដែលជាជនរងគ្រោះដែលជាអ្នកលក់ឡេតាម online ម្នាក់នោះផងដែរ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព