Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រេត​១២​ពួក​ដែល​កំពុង​រង​ទុក្ខវេទនា

តាម​ន័យ​នៅ​ក្នុង​គម្ពីរ​បេ​ត​វត្ថុ នៃ​គម្ពីរ​ព្រះ​ត្រៃ​បិដក​របស់​ពុទ្ធសាសនា​ពាក្យ​ថា ប្រេត​គឺជា​បុថុជ្ជន ឬ​ជន​សាមញ្ញ ដែល​ស្លាប់​រួច​បាន​កើតជា​សត្វ​ក្នុង​អបាយភូមិ ពោល​គឺ​អបាយភូមិ​បេ​ត​វិស័យ ដោយសារ​តែ​ពួក​គេ​បាន​ប្រ​ពឹត្ត​អកុសលកម្ម​ផ្សេង​ៗ​កាលពី​នៅ​ជា​មនុស្ស ។

ក្នុង​គម្ពីរ​សំ​យុ​ត្ត​និកាយ​និទាន​វគ្គ ប្រេត​មាន ១២ ពួក ។ យោង​តាម​ជំនឿ​និង​ការ​រៀបរាប់​តំណាល​ត​ៗ​មក ការ​តាំង​ឈ្មោះ​ប្រេត​ទាំងនោះ គឺ​អាស្រ័យ​មក​ពី​អំពើ​បាបកម្ម ដែល​ខ្លួន​បាន​សាង​ពី​ជាតិ​មុន​មក ។

ប្រភេទ​ទី ១-​វ​ន្តា​ស​ប្រេត គឺជា​ប្រេត​ស៊ី​របស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ ។

ប្រភេទ​ទី ២- កុណ​បាស​ប្រេត គឺ​ប្រេត​ដែល​ស៊ី​សាកសព ។

ប្រភេទ​ទី ៣- គូថ​ខា​ទក​ប្រេត គឺ​ប្រេត​ដែល​ស៊ី​លាមក​ជា​អាហារ ។

ប្រភេទ​ទី ៤- អគ្គិ​ជាល​មុខ​ប្រេត ប្រេត​ដែល​មាន​ភ្លើង​នៅ​ក្នុង​មាត់​ជា​និច្ច ។

ប្រភេទ​ទី ៥- សូ​ចិ​មុខ​ប្រេត ប្រេត​ដែល​មាន​មាត់​ប៉ុន​ម្ជុល ពោះធំ​កំប៉ោង ។

ប្រភេទ​ទី ៦- ត​ណ្ហ​ដ្តិ​ត​ប្រេត ប្រេត​ដែល​ត្រូវ​សេចក្តី​លំបាក​បៀតបៀន ។

ប្រភេទ​ទី ៧- សុ​និ​ជ្ឈា​មក​ប្រេត ប្រេត​ដែល​ត្រូវ​ឆេះ​ខ្មៅ​ដូច​គល់ឈើ ។

ប្រភេទ​ទី ៨. ស​ត្ថ​ង្គ​ប្រេត ប្រេត​មាន​ក្រចក​ដូច​កាំបិត ។

ប្រភេទ​ទី ៩- បព្វ​ត​ង្គ​ប្រេត ប្រេត​មាន​កាយ​ដូច​ភ្នំ ។

ប្រភេទ​ទី ១០- អ​ជ​គ​រប្រេត ប្រេត​មាន​កាយ​ដូច​ពស់ថ្លាន់ ។

ប្រភេទ​ទី ១១- វិមាន​ក​ប្រេត ប្រេត​មាន​វិមាន​នៅ តែ​គ្មាន​អាហារ ។

ប្រភេទ​ទី ១២. ម​ហិ​ទ្ធិ​ក​ប្រេត ប្រេត​មាន​ឫទ្ធិ​ច្រើន ជា​ធំ​ជាង​ប្រេត​ទាំងឡាយ តែ​គង់​ក្តៅក្រហាយ​ព្រោះ​បាបកម្ម ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9659928