Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យន្តហោះចម្បាំងអាមេរិក​ហោះស្ទាក់យន្តហោះរុស្ស៊ី​​ចូលកៀកដែនអាកាសតំបន់អាឡាស្កា

មន្ត្រីអាមេរិក​បានថ្លែង​ថា យន្តហោះចម្បាំងអាមេរិក​បានហោះស្ទាក់​យន្តហោះ​ឈ្លបការណ៍​រុស្ស៊ី​៤គ្រឿង​ មកជិតដែនកាសអាឡាស្កា កាលពីថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២០ ។ 

យន្តហោះ Tu-142 របស់រុស្ស៊ីបានចូលមកក្នុងចម្ងាយ១២០គីឡូម៉ែត្រ (65 Nautical Miles) ខាងត្បូងដែនកោះ Aleutian តំបន់អាឡាស្កា និង “លួចឈ្លបការណ៍” នៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសអាឡាស្កា (ADIZ) រយៈពេល៨ម៉ោង ។

មេបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង (NORAD) បានថ្លែងនៅលើបណ្តាញសង្គម Twitterថា ប៉ុន្តែយន្តហោះទាំងនោះស្ថិតនៅក្នុងដែនអាកាសអន្តរជាតិ មិនបានចូលដែនអាកាសអាមេរិក ឬកាណាដានោះឡើយ ។

តំបន់ ADIZ គឺជាបរិវេណដែលការចរាចរណ៍លើអាកាសត្រូវបានត្រួតពិនិត្យដោយកងទ័ពដែនអាកាសប្រទេសជាមិត្តមួយ ឬច្រើន ដូច្នេះពួកគេមានពេលវេលាបន្ថែមដើម្បីប្រតិកម្មទៅនឹងសកម្មភាពអរិភាព ។

សហរដ្ឋអាមេរិកបានបង្កើតតំបន់ចំនួនបួនក្នុងចំណោមតំបន់ទាំងនេះ តែមានប្រទេសចំនួន ១២ ឬប្រទេសផ្សេងទៀត ក៏បានបង្កើតតំបន់ផ្ទាល់ខ្លួនដែរ ។ នេះជាលើកទីបួនហើយក្នុងខែមិថុនា ឆ្នាំ២០២០នេះ ដែលយន្តហោះអាមេរិកបានស្ទាក់យន្តហោះរុស្ស៊ីនៅក្បែរព្រំដែនតំបន់អាឡាស្កា។

កាលពីថ្ងៃទី ២៩ ខែឧសភា ក្រសួងការពារជាតិរុស្ស៊ីបានផ្សព្វផ្សាយរូបភាពយន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួន ២ គ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានហោះស្ទាក់ដោយយន្តហោះប្រទេសរុស្ស៊ី បន្ទាប់ពីការហោះហើរលើសមុទ្របាល់ទិក និងសមុទ្រខ្មៅ ក្បែរប្រទេសរុស្ស៊ី ៕

from: https://tnaot.com/km/m/detail/article/9433394