Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងប្រុសពីរនាក់បងប្អូននៅខេត្ត Buriram ដើរលួចម៉ូតូគេបន្ទាប់ពីម្តាយឪពុកលែងលះគ្នា

ក្មេងប្រុសពីរនាក់​បងប្អូន​អាយុ ១២ និង ១៤ ឆ្នាំត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចម៉ូតូបានជាង ៣០ គ្រឿង។ ​

ក្មេងប្រុសទាំងពីរនាក់នេះហាក់ដូចជាមិន​ស្គាល់កន្លែងចាក់សាំង​ ទើបពួកគេរកមើលម៉ូតូថ្មីមួយគ្រឿងទៀតដើម្បីលួច បន្ទាប់ពី​ម៉ូតូចាស់អស់សាំង។ ពួកគេបានប្រាប់ប៉ូលិសថា ​ការលួចនេះគឺដើម្បីឱ្យមានជីវិតរស់រាន​បន្ត ក្រោយពីឪពុកម្តាយរបស់ពួកគេលែងលះគ្នា ​មួយវិញទៀតពួកគេ​ក៏ឈប់ទៅសាលារៀន ចាប់តាំងពីឪពុកម្តាយរបស់ពួកគេបែកបាក់គ្នាមកម៉្លេះ។ ​ស្នងការដ្ឋាននគរបាលខេត្ត Buriram បានចាប់ខ្លួន​ក្មេងប្រុសទាំងពីរនាក់ រួម​ទាំង​​ម៉ូតូចំនួន ២ គ្រឿង(ពេលថ្មីៗ)​ បន្ទាប់ពីជនរងគ្រោះ​រាយការណ៍ភ្លាមៗទៅប៉ូលិស។ ​ក្មេងប្រុសទាំងពីរបានសារភាពថា ពួកគេ​ចាប់ផ្តើម​ការលួចម៉ូតូនៅ​ក្នុងខេត្ត Buriram ចាប់តាំងពីឪពុកម្តាយរបស់ពួកគេបានបែកគ្នា ​ប៉ុន្តែពួកគេមិនដែលមានចេតនាចង់លក់ម៉ូតូនោះទេ ​ព្រោះថានៅពេល​ម៉ូតូអស់សាំងហើយ ពួកគេនឹង​ត្រៀមលួចម៉ូតូថ្មីមួយគ្រឿងទៀតដោយទុកម៉ូតូចាស់ចោល។

ក្នុងរយៈពេល ៣ ខែអ្នកទាំង២ ​​លួចបានម៉ូតូប្រហែល ៣០ គ្រឿង។  ក្រោយលួចម៉ូតូ​បាន គេទាំងពីរយកវាជិះទៅវត្តដែលមានពិធីបុណ្យសព ឬបុណ្យផ្សេងៗ​ដើម្បី​ញ៉ាំអាហារដែល​ម្ចាស់ដើមបុណ្យទុកឱ្យភ្ញៀវ។ នៅពេលយប់​ពួកគេទាំងពីរ​ឈប់សម្រាកនៅចំណតឡានក្រុងណាមួយ​ មុននឹងបន្តជីវិតផ្សងព្រេងនៅថ្ងៃ​បន្ទាប់។ ឥឡូវនេះក្រុមមន្រ្តីប៉ូលិសបានទាក់ទងទៅសាច់ញាតិជនល្មើសដើម្បីពិភាក្សាអំពីភាពច្របូកច្របល់និងដំណោះស្រាយ​ចំពោះបញ្ហានេះ។ ​បច្ចុប្បន្ន​ក្មេងទាំងពីរនាក់ត្រូវបានអាជ្ញាធរប្រគល់ឱ្យមជ្ឈមណ្ឌលអង្កេតនិងការពារអនីតិជនក្នុងខេត្តមើលថែ៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the thaiger

from: https://tnaot.com/km/m/detail/article/9659586