Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម័យនេះ អាជីពលក់ឡេ កាកកប់ជាងលក់មាសពេជ្រ ត្រឹមមួយប៉ព្រិចភ្នែកជួយស្ត្រីវ័យក្មេងពីរនាក់ក្លាយជាឧកញ៉ា

អាជីពលក់ឡេតាមអនឡាញនៅស្រុកខ្មែរ ត្រូវគេមើលឃើញថា កំពុងក្លាយជាអាជីពមួយកាកកប់ខ្លាំង បើធៀបទៅនឹងរបបរកស៊ីផ្សេងទៀត ដោយបានជួយឲ្យស្រីៗវ័យក្មេងជាច្រើន បានក្លាយជាសេដ្ឋីស្តុកស្តមនៅលើបណ្តាញសង្គម បង្អួតមាសពេជ្រកែវកង នាំឲ្យមានការប្រជែងគ្នាខ្លាំងក្នុងអាជីពមួយនេះ។

ជាក់ស្តែង អាជីពលក់ឡេតាមអនឡាញ បានជួយឲ្យស្ត្រីវ័យក្មេងពីរនាក់ ត្រូវបានព្រះមហាក្ស ព្រះប្រទានគោរមងារជាឧកញ៉ា ដោយក្នុងនោះមាន ស្រី ណារួម ដែលគេស្គាល់ថាជា ម៉ែរួយ ជាអគ្គនាយិកាក្រុមហ៊ុន រួយអ៊ីនហ្វីនីធី ខណៈម្នាក់ទៀត ជាស្ត្រីឈ្មោះ អ៊ាន ស៊ីវម៉ី ល្បីល្បាញខ្លាំងជាមួយការលក់ឡេ និងបង្អួតទ្រព្យសម្បត្តិ ឡានទំនើបលើបណ្តាញសង្គម ក៏ត្រូវតែងតាំងជាឧកញ៉ាដូចគ្នា។

បើទោះជាអាជីពនេះ ហាក់មើលទៅជោគជ័យខ្លាំងក៏ពិតមែន ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចជាច្រើន បានព្រមានដល់ពលរដ្ឋដែលមានជីវិតក្រីក្រចង់ប្រកបអាជីពនេះដើម្បីទទួលឱកាសក្លាយជាអ្នកមាន សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះគ្រប់យ៉ាងមិនមែនដូចអ្វីយើងឃើញនោះឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានព្រមានម្តងហើយម្តងទៀត ចំពោះពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ននៅពេលទិញផលិតផលកែសម្ផស្សតាមអនឡាញ ព្រោះមានផលិតផលជាច្រើន សុទ្ធតែរបស់គ្មានគុណភាព ប៉ះពាល់សុខភាព ខណៈក្រសួង ក៏បានចាត់វិធានការជាច្រើនដង និងបិទអាជីវកម្មទាំងនោះថែមទៀតផង៕

ដោយ៖ ត្នោត 

from: https://tnaot.com/km/m/detail/article/9659486