Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“អេង​ សំអាត” វិចិត្រករ​មាន​ជំនាញ​ប៉ិនប្រសប់​ខាង​ចម្លាក់​លៀន​​សហសម័យ​

ចម្លាក់​លៀន​​​សហសម័យ​របស់​វិចិត្រករ អេង​ សំអាត កំពុង​ល្បី​​ពេញ​បណ្ដាញ​សង្គម​ Facebookកើត​ចេញ​ពី​ក្តី​ស្រឡាញ់​ខ្លាំង និង​មាន​​ការ​ព្យាយាម​ខ្ពស់។​

ខុស​ប្លែក​ពី​វិចិត្រករ​ទូទៅ​ដែល​គូរ​គំនូរ​នៅ​លើ​ជញ្ជាំង​ព្រះវិហារ​តាម​ជំនាញ​ដែល​រៀន​ចេះ​ពី​សាលា​ ឬ​ក៏​គ្រូ​ ប៉ុន្តែ​លោក​ អេង​ សំអាត វិញ​បាន​កែច្នៃ​ដោយ​ភាព​ប៉ិនប្រសប់​គឺ​គូរ​គំនូរ​ព្រាង​មុន​ពេល​ប្រើ​ស៊ីម៉ង់​ឆ្លាក់​គំនូរ​ទាំង​នោះ​ឲ្យ​ផុស​ចេញ​មក​ហាក់​ដូច​ជា​មាន​ជីវិត​ពិត​ៗ។​

រាល់​ស្នាដៃ​​​លោក​​មិន​​ប្រើ​ពេល​តិច​ម៉ោង​ ឬ​តិច​ថ្ងៃ​នោះ​​ឡើយ​ ហើយ​​ទាមទារ​ការ​ព្យាយាម​ខ្ពស់ ក៏​ដូចជា​ផ្អែក​លើ​មូលដ្ឋាន​ដក​ស្រង់​យក​សិល្បៈ​បុរាណ​តាម​រចនា​ប័ទ្ម​នានា​មក​បូក​ផ្សំ​ជាមួយ​​នឹង​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​លោក​បង្កើត​ជា​ស្នាដៃ​ឯក​ថ្មី​ហៅ​ចម្លាក់​សហសម័យ​នេះ​​។​

ស្នាដៃ​ចម្លាក់​​សហសម័យ​​លោក អេង សំអាត ច្រើន​តែ​ជា​ចម្លាក់​រំលេច​ពី​ដំណើរ​រឿង​រ៉ាវ​នានា​ស្តី​ព្រះ​ជីវប្រវត្តិ​​របស់​ព្រះសម្មាសម្ពុទ្ធ និង​ការ​ឆ្លាក់​ដោយ​ដក​ស្រង់​​រូប​សិល្បៈ​​នានា​ចេញ​ពី​រចនាប័ទ្ម​បុរាណ​របស់​ខ្មែរ​៕

កែ​សម្រួល៖ Wow Cambodian/ ប្រភព៖ ភ្នំពេញ​ប៉ុស្តិ៍​ 

from: https://tnaot.com/km/m/detail/article/9433157