ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយពីទំនាក់ទំនងរវាងតារាចម្រៀងស្រី ទេព បូព្រឹក្ស និង លោក ជី ដេវិត បើគិតមកដល់ពេលបច្ចុប្បន្ននេះនេះមានរយៈពេលជិត៤ឆ្នាំមកហើយ។ មហាជន និងកញ្ញាក៏ឆ្ងល់ថាហេតុអ្វីបានជាលោក ជី ដេវិត មិនសុំកញ្ញារៀបការ។
ស្របពេលនោះដែល កញ្ញា ទេព បូព្រឹក្សក៏បានបញ្ចេញសារថា «សំនួរដែលសួរខ្ញុំរាល់ថ្ងៃឲ្យតែពេលជួប មិត្តភក្តិ បងប្អូន អ៊ុំពូមីង ពេលណារៀបការ ?ឲ្យរៀបការមិច បើម្នាក់G-Devith ដឹងកាលសុំខ្ញុំរៀបការផង ម៉ូតសក់នឹងស្ទាយផាត់មុខថ្ងៃនេះដោយ Janita Love» ភ្លាមៗនោះ លោក G-Devith ក៏បានតបភ្លាមថា «ហាសហាស មើលចឹងចឹងអី ខ្ចិលប្រាប់អោយដឹងខ្លាចអត់ suprise 😅 ចាំតែដល់ថ្ងៃចាប់ច្រករូបកូនក្រមុំតែម្តង អាហ្នឹងបាន suprise »។
ទោះបីជាអ្នកទាំងពីរមិនទាន់រៀបការ តែយ៉ាងណាមើលទៅស្នេហាអ្នកទាំងពីរពិតជាផ្អែមល្ហែមនឹងគ្នា មានសុភមង្គលរហូតដល់ មហាជននិងអ្នកគាំទ្រចង់ឃើញថ្ងៃពិសេសរបស់អ្នកទាំងពីរឆាប់ៗតែម្តង៕ អត្ថបទដោយ៖ ឃុន យ៉ា