Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរទីក្រុង Pattaya កំពុង​ចាត់វិធានការសម្រាប់អ្នកប្រើប្រាស់ផ្លូវរបស់ជនពិការ

ប៉ូលិសទីក្រុង​ Pattaya កំពុងចាត់វិធានការបន្ថែមទៀតបន្ទាប់ពីអ្នកស្រុកបានដាក់ពាក្យបណ្តឹងចំពោះអ្នកបើកបរមួយចំនួនដែលចតរថយន្តនិងម៉ូតូរបស់ពួកគេនៅលើផ្លូវ​ជនពិការ​។

នៅចុងសប្តាហ៍នេះអធិការប៉ូលិសចរាចរណ៍ក្រុង Pattaya ​​លោក Arut Sapanon បានប្រាប់កាសែត Pattaya ​ថា“​ជាធម្មតាក្រុមការងារយើងតែងតែ​ល្បាត​ជុំវិញតំបន់ដែលជាផ្លូវសម្រាប់ជនពិការ ហើយជាញឹកញាប់ពួកយើងអនុវត្តការត្រួតពិនិត្យទៅលើរថយន្តដែលចតលើផ្លូវនេះដោយខុសច្បាប់ ប៉ុន្តែ​អ្នកជិះឡាននៅតែបន្តចត ។​ យើងកំពុងបង្កើនកម្លាំងល្បាត​បន្ថែមទៀតដើម្បីព្រមានអ្នកបើកបរ”។ ​

លោកអធិការក៏បានសូមការអធ្យាស្រ័យដល់ជនពិការចំពោះកង្វះខាតផ្នែកសន្តិសុខ។ លោកអធិការបានបន្ថែមថា នៅសប្តាហ៍ក្រោយនេះ​សាលារៀននឹងបើកដំណើរការវិញ ហើយ​អាជ្ញាធរកំពុងបង្កើនការ​ប្រុងប្រយ័ត្នចំពោះរឿងនេះបន្ថែម ព្រោះថានៅលើដងផ្លូវជនពិការជាប់នឹងសាលារៀន។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9432843