ខែ្សប្រយុទ្ធចំណូលថ្មីរបស់ក្រុមតោខៀវ Chelsea កីឡាករ Timo Werner បានក្លាយជាកីឡាករដំបូងគេរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលអាចស៊ុតចូលទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញ ចាប់តាំងពី Jurgen Klinsmann ស៊ុតចូលតាំងពីឆ្នាំ១៩៩៤។
អាល្លឺម៉ង់ និងអេស្ប៉ាញ បានធើ្វការប្រកួតគ្នាកាលពីយប់មិញនេះក្នុងពានរង្វាន់ UEFA Nations League ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។
២គ្រាប់របស់ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ រកបានដោយ Timo Werner នៅនាទីទី៥១ និង Gaya របស់អេស្ប៉ាញនៅនាទីទី៩០៕
ប្រភព៖ Dailymail