ក្លិប Lazio ត្រូវបានគេរាយការណ៍ថា ឈានដល់កិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារ Marash Kumbulla របស់ក្លិប Verona ក្នុងតម្លៃ ៣០លានអឺរ៉ូ ឬប្រមាណ ៣៣លានដុល្លារ។
យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានអះអាងថា ខ្សែការពារ Kumbulla យល់ព្រមចុះកុងត្រារយៈពេល ៥ឆ្នាំ ជាមួយ Lazio ដោយទទួលបានប្រាក់បៀវត្ស ១.៥លាអឺរ៉ូ ក្នុងមួយឆ្នាំ ហើយរូបគេនឹងផ្លាស់មកនៅរដូវកាលក្រោយ។
គួរឱ្យដឹងដែរថា កីឡាករអន្តជាតិអាល់បានីវ័យ ២០ឆ្នាំ កំពុងលេងឱ្យក្លិប Verona នៅក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះ ដោយបង្ហាញខ្លួនបានចំនួន ២០ប្រកួត រកបាន ១គ្រាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia