អ្នកបើកបរស្រីម្នាក់អាយុ ២៥ឆ្នាំមានគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរថយន្តរបស់នាងផ្ទុះកង់ហើយក្រឡាប់ផ្ងារកង់ឡើងលើ នៅស្រុកMueang Chonburi កាលពីម្សិលមិញ។ ឧប្បត្តិហេតុនេះកើតឡើងនៅម៉ោងប្រហែល ៤រសៀល នៅលើផ្លូវលេខ ៧ ក្នុងសង្កាត់ Nong Kangkok ។
ក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុដើម្បីពិនិត្យជនរងគ្រោះ និងរថយន្តនៅលើផ្លូវ ហើយគេសង្កេតឃើញថាគ្រោះថ្នាក់នេះបណ្តាលមកពីសំបកកង់ខាងស្តាំនៃរថយន្តបានផ្ទុះ។
ជនរងគ្រោះមានឈ្មោះថា Pimpisa Kimsong អាយុ ២៥ឆ្នាំបានរងរបួសជាច្រើនកន្លែង។ នាងត្រូវបានគេនាំទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីសម្រាកព្យាបាល។
ជនរងគ្រោះបាននិយាយថានាងបានធ្វើដំណើរពីតំបន់ Bangsaen ទៅ Panthong ហើយក្រោយមកស្រាប់តែកង់រថយន្តខាងស្តាំរបស់នាងផ្ទុះ។ ដោយមិនអាចបញ្ជានិងគ្រប់គ្រងរថយន្តបាន ទើបបណ្តាលឱ្យវាក្រឡាប់ និងមានគ្រោះថ្នាក់កើតឡើង។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news