Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្ដីសូមប្រពន្ធត្រូវគ្នាវិញប្រពន្ធបដិសេធក៏យកកាំបិតចាក់សម្លាប់ប្រពន្ធរួចអារកខ្លួនឯងតាមក្រោយ

កណ្ដាល)៖ កាលពីវេលាម៉ោង ២០និង៤៨នាទីយប់ថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២០នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីឃាតកម្មមួយយ៉ាងព្រៃផ្សៃដោយអតីតស្វាមីបានយកកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធស្លាប់នៅកន្លែងកើតហេតុចំណែកប្តីបានអារកខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជាជនដៃដល់ជិះម៉ូតូម៉ាក់សង់ទ្រីម១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GF-9307​ មួយគ្រឿងចំណែកស្រ្ដីរងគ្រោះជិះម៉ូតូម៉ាកសង់ទ្រីម១២៥ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល 1AJ-4049​ មិនដឹងធ្វើដំណើរមកពីណាទេលុះមកដល់កន្លែងកើតហេតុក៏ឈប់និយាយគ្នាមួយសន្ទុះស្រាប់តែនិយាយគ្នាមិនត្រូវក៏ឈ្លោះប្រកែកគ្នាភ្លាមៗនោះជនដៃដល់បានយកកាំបិតចុងស្រួចចាក់ទៅលើនារីរងគ្រោះបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមចំណែកជនបង្កបានយកកាំបិតអារកខ្លួនឯងតាមក្រោយ។

ប្រភពដដែលបានបន្តទៀតថាបុរសម្នាក់ជាជនដៃដល់និងនារីរងគ្រោះគឺជាអតីតប្ដីប្រពន្ធហើយមានកូនពីនាក់តែដោយរស់នៅជាមួយគ្នាមិនត្រូវក៏ចែកផ្លូវគ្នាមួយរយៈហើយក្រោយមកខាងបុរសជាប្ដីក៏សុំត្រូវគ្នាវិញ ប៉ុន្តែនារីជាប្រពន្ធមិនព្រមក៏មានការប្រតាយប្រតប់គ្នាហើយបុរសជាប្ដីក៏យកកាំបិតចុងស្រួចចាក់ទៅលើប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមនោះជនដៃដល់មិនបានរត់ចេញពីកន្លែងកើតហេតុទេបានយកកាំបិតនោះអាករខ្លួនឯងតាមក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានឲ្យដឹងថា មុនចែកផ្លូវគ្នា ប្ដីប្រពន្ធទាំងពីរនាក់នេះមានកូនប្រុសស្រីចំនួន ២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំដោយជនរងគ្រោះជាស្ត្រីមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បច្ចុប្បន្នរូបគេកំពុងសង្គ្រោះនៅមន្ទីពេទ្យ។

បើយោងតាមការសួរនាំជំហានដំបូង មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីបុរសជាជនសង្ស័យប្រចណ្ឌទៅលើអតីតប្រពន្ធរបស់ខ្លួន។ ចំពោះករណីនេះផងដែរ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕ផេង ភាព

from: https://tnaot.com/km/m/detail/article/9659070