ភ្នំពេញ÷ កំពុងតែផឹកស៊ីជុំគ្នាសប្បាយអឺងកង ហើយតាមប្រភពព័ត៌មានថាបណ្ដាលមកពីភ្លើងប្រច័ណ្ឌ ស្រាប់តែប្តីស្ទុះទាញកាំបិតទៅចាក់សម្លាប់ប្រពន្ធក្នុងវង់ផឹកស៉ី បន្ទាប់មកអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ស្លាប់ នៅមានដង្ហើម ហើយកំរើកកាយវិការ ក៏ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ហេតុការណ៍ទំនាស់ប្ដី-ប្រពន្ធ ឈានដល់ការបង្ហូរឈាមនេះ បានកើតឡើងនៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរីលឹម ឈាងហោចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ , ខណៈពេលនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើចិត្តាឡីស័កត្រួតពិនិត្យសព និងសភាពការណ៍ជុំវិញហើយស្រាវជ្រាវអំពីដើមចម ។
បើតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីចាក់សម្លាប់ប្រពន្ធភ្លាម បុរសជាបន្តីបានអារ.ក សម្លាប់ខ្លួនឯងដែរ ប៉ុន្តែគ្រាន់តែដាច់បំពង់.ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានមិត្តភក្កិ និងសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
សមត្ថកិច្ចបង្ហើបថា មូលហេតុនេះឃាតកម្មនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌ ៕ដោយ÷សួង សាម