ក្លិប Napoli ត្រូវបានគេរាយការណ៍ថា កំពុងដាក់គោលដៅផ្ទេរយកខ្សែបម្រើស្លាប Cengiz Under កីឡាកររបស់ក្លិប Roma នៅរដូវក្តៅនេះ ក្នុងតម្លៃ ៣០លានអឺរ៉ូ ឬប្រមាណ ៣៣លានដុល្លារ។
យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានអះអាងថា ក្រោយខ្សែបម្រើស្លាប Jose Callejon ត្រៀមចាកចេញនៅចុងខែសីហាខាងមុខ ក្លិប Napoli អាចនឹងចុះហត្ថលេខាយកកីឡាករក្លិប Roma រូបនេះ មកពង្រឹងនៅតំបន់ខាងលើបន្ថែម ដោយពួកគេចាត់ទុកកីឡាករ Under ជាបេក្ខភាពនាំចូលមួយរូបនៅរដូវកាលក្រោយ។
គួរឱ្យដឹងដែរថា សម្រាប់រដូវកាលនេះ កីឡាករ Under បង្ហាញខ្លួនឱ្យក្លិប Roma ក្នុងក្របខ័ណ្ឌ Serie A បានចំនួន ១៦ប្រកួត និងរកបាន ៣គ្រាប់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia