យោងតាមរបាយការណ៍នៅអ៊ីតាលីបានឱ្យដឹងថា ខ្សែបម្រើ Arthur Melo បានធ្វើដំណើរទៅដល់ទីក្រុង Turin ដោយយន្តហោះឯកជនមួយកាលពីយប់ថ្ងៃសៅរ៍ ដើម្បីមកធ្វើការពិនិត្យសុខភាពនៅក្លិប Juventus ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
បើយោងតាមកាសែតអេស្ប៉ាញ Sport អះអាងថា ខ្សែបម្រើ Arthur បានរួមដំណើរជាមួយសមាជិកគ្រួសារ និងលោក Robert Fernandez ផងដែរ។
Arthur បានបញ្ចប់ការផ្ទេរទៅកាន់ Juventus ក្នុងតម្លៃ ៧០លានអឺរ៉ូ ឬប្រមាណ ៧៨លានដុល្លារ ខណៈពេលដែល Miralem Pjanic នឹងទៅចូលរួមជាមួយ Barcelona នៅរដូវកាលក្រោយ ក្នុងតម្លៃផ្ទេរ ១០លានអឺរ៉ូ ឬប្រមាណ ១១លានដុល្លារ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia