រូបសេះមួយក្បាលដែលយើងតែងឃើញលើក្រដាសប្រាក់ប្រភេទ១០០០០រៀលបោះពុម្ពឆ្នាំ២០១៥ ឬនៅព្រលានយន្តហោះខេត្តសៀមរាប គឺជារូបសំណាកសេះដែលចម្លងចេញពីប្រាសាទនាគព័ន្ធ សាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។
ចម្លាក់សេះថ្មនោះ អោបព័ទ្ធដោយមនុស្សជាច្រើនដែលមានរឿងតំណាលថា មានហ្វូងមនុស្សប្រុស មួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយវា បានបង្កព្យុះភ្លៀងធ្វើអោយសំពៅលិចលង់នាយសំពៅឈ្មោះ សេមហៈ ក៏បានបន់ស្រន់អស់ទេព្ដាអោយជួយដោយបារមី ព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើលមើលឃើញមនុស្សកំពុងជួបភ័យអន្តរាយ ហើយទ្រង់ក៏ប្រើអោយអាមាត្យមួយអង្គ ក្លែងជាសេះ បាលហៈ ទៅជួយដល់អ្នកលិចលង់សំពៅនោះ អ្នកលិចលង់ទាំងឡាយក៏បានតោងជើង កន្ទុយសេះនាំមកដល់ត្រើយបានសុខសាន្ដទៅ៕
កែសម្រួល៖ Wow Cambodian