ក្រុមតារាចម្រៀង BTS បានបំបែកឯតទគ្គកម្មពិភពលោក Guinness ជាមួយនឹងបទថ្មីរបស់ពួកគេ ដែលមានចំណងជើងថា Dynamite បានចេញផ្សាយកាលពីពេលថ្មីៗនេះ ។
បន្ទាប់ពីបង្កើតប្រវត្តិសាស្រ្តនៅលើតារាង Billboard’s ‘Hot 100’ ក្រុម BTS បានបំបែកកំណត់ត្រា ៣បន្ថែមទៀតជាមួយនឹង Guinness World Records ដែលវីដេអូបទចម្រៀងមួយបទនេះត្រូវបានចូលទស្សនាច្រើនបំផុតក្នុងរយៈពេល ២៤ម៉ោង នៅលើបណ្តាញសង្គម YouTube ។
កាលពីខែកក្កដាកន្លងទៅនេះ ក្រុម BTS របស់ផលិតកម្ម Big Hit Entertainment បានបង្កើតឯតទគ្គកម្មសម្រាប់អ្នកទស្សនាច្រើនបំផុតនៃការប្រគំតន្រ្តីបន្តផ្ទាល់ Bang Bang Con The Live របស់ពួកគេ។ ហើយកាលពីមុនពួកគេបានបំបែកឯតទគ្គកម្មសម្រាប់ការលក់ដាច់ច្រើនបំផុតសម្រាប់អាល់ប៊ុមបទចម្រៀង Map of the Soul: 7 ក្នុងរយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop