Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកភូមិ​ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរក្រុង pattaya ចំពោះបញ្ហា​រំលោភផ្លូវចំណតជនពិការ

អ្នកស្រុកបានប្តឹងទៅសមាគមសារព័ត៌មាន​ Pattaya បន្ទាប់ពីមានអ្នកបើកបរជាច្រើន​ចតរថយន្តនិងម៉ូតូរបស់ពួកគេនៅលើចំណត​ជនពិការនិង​នៅកន្លែងផ្សេងទៀតនៃទីក្រុង Pattaya ​។

​ចំណតជនពិការនៅ​តំបន់ Soi Panead Chang គិតចាប់​ពីផ្លូវ Pattaya Klang ​ទៅ​ដល់ផ្លូវ North Pattaya ​ដែលមានប្រវែងបណ្តោយ ១.៧គីឡូម៉ែត្រ និងទទឹង ៨០ម៉ែត្រ។

គម្រោងនៃការបង្កើតផ្លូវនេះគឺមានគោលបំណងគាំទ្រដល់ផែនការទីក្រុង Pattaya ​ទាំងមូល​ក្នុងការរចនា និងជំនួយជាសកលសម្រាប់ជនពិការ។ ផ្លូវនេះស្ថិតនៅជាប់នឹងសមាគមជនពិការភ្នែក​​ ​អ្នកមានពិការភាពនិង​​សាលារៀនក្នុងតំបន់។

កាលពីម្សិលមិញរថយន្តនិងម៉ូតូជាច្រើន​បានចតនៅលើចំណតជនពិការ។ ​ជនពិការដែលប្រើរទេះរុញត្រូវបង្ខំចិត្តធ្វើដំណើរលើចិញ្ចើមថ្នល់​ ដែលមើលទៅពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ អាជ្ញាធរក្រុង Pattaya ​​បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ពួកគេបានដោះស្រាយបញ្ហានេះជាច្រើនលើកមកហើយ ហើយពួកគេសន្យាថានឹងបង្កើនការល្បាតនៅក្នុងតំបន់នោះឱ្យបានតឹងរ៉ឹងជាងមុនទៀត៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The Pattaya news

from: https://tnaot.com/km/m/detail/article/9429853