Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មនុស្សម្នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍​ម៉ូតូបុកជាមួយឡានក្នុងទីក្រុង Pattaya

អ្នកបើកបរម៉ូតូអាយុ ៤៣ឆ្នាំម្នាក់ត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពីបាន​​បើកម៉ូតូទៅបុកពីក្រោយរថយន្ត​មួយគ្រឿងនៅចំណុចផ្លូវបំបែកមួយ​ក្នុងទីក្រុង​Pattaya កាលពីយប់មិញ។ ​

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា ៨យប់ នៅចំណុចប្រសព្វវត្ត Boonkanjanaram។ ប៉ូលិសបាន​ផ្តល់ព័ត៌មានមកកាន់ The Pattaya News ថានៅពេលបានទៅដល់កន្លែងកើតហេតុ គេឃើញ​ម៉ូតូ​មួយគ្រឿង​ប៉ះទង្គិចជាមួយ​ផ្នែកខាងក្រោយនៃរថយន្តធុនតូចពណ៌សមួយគ្រឿង​នៅផ្លូវបំបែក។

សាកសពអ្នកបើកបរម៉ូតូ​ត្រូវបានគេស្គាល់ឈ្មោះ​ថា Tanakrit Saejang អាយុ ៤៣ឆ្នាំ។ យោងទៅតាមសម្តីរបស់អ្នកសង្គ្រោះបន្ទាន់បានឱ្យដឹងថា គាត់បានស្លាប់ដោយសារ​មានរបួសធ្ងន់ធ្ងរពេក ហើយសាកសពរបស់គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​។ អ្នកបើកបររថយន្ត​មានឈ្មោះថា Suthep Jearanaibanyong ​មានការងារជា​អ្នកមគ្គទេសក៍ទេសចរម្នាក់បានប្រាប់កាសែត The Pattaya News ​ថាគាត់បានឈប់​ឡាននៅខាងមុខភ្លើងស្តុបពណ៌ក្រហម ហើយក្នុងឡានមានអ្នកដំណើរបរទេសជាច្រើន​ទៀតរួមដំណើរជាមួយដែរ។ ភ្លាមៗនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានបើកទៅបុកពីក្រោយរថយន្ត​របស់គាត់ដែលកំពុងឈប់នៅចាំភ្លើងស្តុប។ ជាសំណាងល្អគាត់និងអ្នករួមដំណើរក្នុងឡាន​មិនបានរងរបួសអ្វីទេនៅក្នុងហេតុការណ៍នោះ។

ប៉ូលិសកំពុងឆែកកាមេរ៉ាសុវត្ថិភាពដើម្បីបញ្ជាក់ឱ្យបានច្បាស់អំពីហេតុការណ៍ដែលបានកើតឡើង។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ The pattaya news

from: https://tnaot.com/km/m/detail/article/9429736