Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការប្រើប្រាស់សាច់ប្រាក់ត្រូវបានកាត់បន្ថយ ខណៈការទូទាត់ថ្លៃទំនិញ តាមប្រព័ន្ធអនឡាញមានការកើនឡើងខ្ពស់

ការកើនឡើងនូវភាពសំបូរបែប ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងអ៊ីនធើណេត បានធ្វើឱ្យប្រជាជនកម្ពុជា​មាន​ការ​ពេញនិយមខ្លាំង ក្នុងការបញ្ជាទិញទំនិញតាម​ប្រព័ន្ធអនឡាញ នៅ​ខណៈ​បច្ចេក​វិទ្យារីកចម្រើនកាន់តែខ្ពស់ឡើងៗ ការប្រើប្រាស់សាច់ប្រាក់ រងផលប៉ះពាល់ជាខ្លាំង ដោយសារការទូទាត់អេឡិចត្រូនិកមានការកើនឡើងខ្ពស់ដែរ ដូច្នេះទើបជំរុញឲ្យគ្រប់គ្នា ប្ដូរទៅរកដំណោះស្រាយ នៃ​ការ​ទូទាត់ប្រាក់ តាមបែបឌីជីថលវិញ។

អ្នកពាក់ព័ន្ធនៅក្នុងវិស័យអាជីវកម្ម មានក្តីរំពឹងថា ចំណូលដែលបានមកពីការ​ធ្វើពាណិជ្ជ​កម្ម ​តាមប្រព័ន្ធអេឡិចត្រូនិកនេះ អាច​នឹងមានការកើន​ឡើង​ប្រហែល​៣០% ដែលស្មើនឹង១៦៨លានដុល្លារ​សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២០ បើធៀបទៅនឹងឆ្នាំទៅមុន។

ទន្ទឹមនឹងនេះ ចំនួនអ្នកបញ្ជាទិញទំនិញតាមអនឡាញ ក៏មានក្តីរំពឹងថា អាចនឹងកើនឡើង ២០% ដែលស្មើនឹង​៤,៨លានដុល្លារសហរដ្ឋ​អាមេរិក នៅឆ្នាំ២០២០នេះផងដែរ។

ផ្អែកតាមលទ្ធផលខាងលើនេះ មានក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើន បានកំពុងខិតខំអភិវឌ្ឍន៍នូវបច្ចេកវិទ្យារបស់ខ្លួន ដើម្បីឈានទៅរកការប្រកួតប្រជែងមួយ សម្រាប់អតិថិជនរបស់ពួកគេ។

បើតាមលោក​ Wenhui Yang អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន UnionPay អន្តរជាតិ បានចាត់ទុកអតិថិជនជាអាទិភាពចំបងរបស់ UnionPay។ UnionPay មានគោលបំណង បន្តការផ្ដល់ជូន នូវដំណោះស្រាយទូទាត់លំដាប់ពិភពលោក ដោយមានកិច្ចសហការយ៉ាងសកម្មជាមួយអ្នកលក់ទំនិញ និងអ្នកផ្គត់ផ្គង់សេវាកម្មល្បីៗ និងមានប្រជាប្រិយភាព មានដូចជា Amazon, Farfetch, G2A, iHerb និងដៃគូជាច្រើនទៀត។

លោកមានប្រសាសន៍ថា៖”ពាណិជ្ជករដែលជាដៃគូទាំងនេះ ត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ពីព្រោះពួកគេក៏មានបេសកម្មរួម នៃការផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ ដែលផ្តោត​សំខាន់ទៅលើការទិញទំនិញអនឡាញ និងនាំមកជូននូវអត្ថប្រយោជន៍នៃភាពងាយស្រួល និងសុវត្ថភាពទៅដល់អតិថិជនទាំងអស់”។

ជាមួយគ្នាផងដែរ ការកើនឡើងនេះ ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារប្រជាជនវ័យក្មេងនៅក្នុងប្រទេស បានប្រើប្រាស់បណ្ដាញអនឡាញជាញឹកញាប់ និងមានការកើនឡើងច្រើន ក្នុង​បណ្ដាញ​សង្គម។

យោងទៅតាម Datareportalបានបង្ហាញថា ចំនួនអ្នកប្រើប្រាស់អ៊ីនធើណិតបានកើនដល់ ១៥% ស្មើនឹង ៩,៧លាននាក់ ក្នុងខែមករា ឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩។ បណ្ដាញសង្គម​បាន​ជ្រៀត​ចូល​យ៉ាងខ្លាំងនៅកម្ពុជា ដែលកំពុងជួយជំរុញបន្ថែមដល់ករណីអាជីវកម្មសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក។

ជាទូទៅដំណើរនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក គឺត្រូវបានធ្វើឡើងតាមរយៈ ប័ណ្ណឥណទាន ឥណពន្ធ បង់ប្រាក់ជាមុន កាតនិម្មិត និងកាបូបលុយនិម្មិត ​ (e-wallets) ដោយភ្ជាប់ជាមួយនឹងទូរស័ព្ទចល័ត នឹងអាចប្រើប្រាស់នៅផ្សារទំនើបៗល្បីៗតាមបណ្ដាញអ៊ីនធើណេត៕ ដោយ៖ឃួនលក្ខិណា

from: https://tnaot.com/km/m/detail/article/9429458