Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នេះ​ជា​អ្វី​ដែល​អ្នក​ជោគជ័យ​ធ្វើ​ពេល​ពួក​គេ​ប្រព្រឹត្ត​ខុស​នៅ​កន្លែង​ការងារ

ការ​ងើបឡើង​វិញ​ពី​កំហុសឆ្គង​នៅ​កន្លែង​ការងារ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ។ ប៉ុន្តែ​យោង​ទៅ​តាម​អ្នកស្រី ស៊ូ​ស៊ី វេច (Suzy Welch) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​គ្រប់គ្រង​ដ៏​ល្បី​បាន​ឲ្យ​ដឹង​ថា អ្នក​អាច​ធ្វើ​រឿ​អ​មួយ​ចំនួន​ដើម្បី​ធានា​ថា​អ្នក​មិន​ខូច​ឈ្មោះ​ទោះជា​បាន​ប្រព្រឹត្ត​ខុស​ពិតមែន​ក្តី ។

១. ទទួលកំហុស

អ្នកស្រី​បាន​ចែករំលែក​មក​ថា អ្វី​ដំបូង​ដែល​អ្នក​ត្រូវ​តែ​ធ្វើ គឺ​ទទួលស្គាល់​ថា​អ្នក​ពិតជា​បាន​ប្រព្រឹត្ត​ខុស​ពិតមែន ។ នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ស្តីបន្ទោស​អ្នក​ដទៃ អ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​អ្នក​ដទៃ​មិន​គោរព ។ ទោះជា​អ្នក​មិនមែន​ជា​អ្នក​បង្ក​ឲ្យ​មាន​កំហុសឆ្គង​តែ​ម្នាក់​ពិតមែន​ក្តី អ្នក​ត្រូវ​តែ​ទទួលខុសត្រូវ​ដដែល ។ ការ​ធ្វើ​ដូច្នេះ​បង្ហាញ​ថា​អ្នកជា​មនុស្ស​ធំ​ពេញវ័យ និង​មនុស្ស​ដែល​ដឹង​ពី​កំហុសឆ្គង​របស់​ខ្លួនឯង ។ មនុស្ស​ដទៃ​ត្រូវ​តែ​មើលឃើញ​បែប​នេះ​ដើម្បី​អាច​ផ្តល់​ឱកាស​ទី​ពីរ​ដល់​អ្នក​ទៀត​បាន ។

២. រក​មូលហេតុ​ដែល​បង្ក​ឲ្យ​អ្នក​ធ្វើ​ខុស

បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​យល់​ដឹង​បន្ថែម​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​អ្នកមាន​កំហុសឆ្គង ។ ប្រសិនបើ​អ្នក​មិន​ទទួល​បានការ​ឡើង​ឋានៈ អ្នក​ត្រូវ​សញ្ជឹងគិត​មើល​ថា តើ​អ្នក​បាន​ធ្វើ​អ្វី​ខុស? ហើយ​តើ​អ្នក​អាច​រៀនសូត្រ​ពី​ព្រឹត្តិការណ៍​នេះ​បាន​ដោយ​បែប​ណា? វា​មិន​មមែ​ន​ជា​រឿង​ងាយស្រួល​ទេ​ព្រោះ​វា​បង្ខំ​ឲ្យ​មនុស្ស​ប្រឈម​មុខ​នឹង​ចំណុច​ខ្វះខាត​របស់​ខ្លួន ប៉ុន្តែ​វា​ក៏​អាច​ផ្តល់​ជា​មេរៀន​សំខាន់​ៗ​ដែល​ជួយ​អ្នក​នៅ​ថ្ងៃ​អនាគត​ដែរ ។

៣. កសាង​ឈ្មោះ​សា​ជា​ថ្មី

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា វិធី​ល្អ​ជាងគេ​ក្នុង​ការ​ក្រោកឈរ​ឡើង​ពី​កំហុសឆ្គង​ណាមួយ​គឺ​ការ​ងើបឡើង​មក​វិញ​ជាមួយនឹង​ការ​ជោគជ័យ​ធំ​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ចៅហ្វាយ និង​មិត្ត​រួមការ​ងារ​របស់​អ្នក​កោតសរសើរ ។

អ្នក​អាច​ចាប់ផ្តើម​កិច្ចការ​មួយ​ចំនួន​ដោយ​ខ្លួនឯង​ដូច​ជា​គម្រោងការ ការ​ផ្តួចផ្តើម ឬ​កិច្ចការ​អ្វីមួយ​ដែល​អ្នក​មានឱកាស​ជោគជ័យ​ច្រើន ។ បន្ទាប់​មក​ទៀត​អ្នក​អាច​ប្រើ​ឱកាស​នេះ​ដើម្បី​បង្ហាញ​ពី​តម្លៃ​ខ្លួន​របស់​អ្នក និង​បង្ហាញ​ថា​អ្នក​នឹង​ក្រោកឈរ​ឡើង​វិញ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9657049