Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសត្រូវតែជាមេគ្រួសារ? រីឯ មនុស្សស្រីប្រៀបបានជាក្រដាស ស?

បុរសត្រូវតែជាមេគ្រួសារ? បុរសត្រូវតែមានការអប់រំ និងប្រាក់ខែខ្ពស់ បើមិនដូច្នេះទេ សង្គមនឹងមិនអោយតម្លៃ គ្រួសារនឹងមិនរីកចំរើន?

រីឯ មនុស្សស្រីប្រៀបបានជាក្រដាស ស? មានកូនស្រី ប្រៀបបានដូចមានប្រហុកក្នុងផ្ទះ អញ្ចឹងកូនស្រីមិនបាច់ដើរហើរ ស្គាល់គេស្គាល់ឯងច្រើនពេកទេ ធ្វើសុភាពនារីសំពត់ក្នុងផ្នត់ទៅ ព្រោះខ្លាចក្រដាស ស ហ្នឹងវាប្រឡាក់ តែប្រឡាក់ចប់ហើយ ជីវិតកូនស្រីនឹងស្អុយរលួយមួយជីវិត!

សម័យណាហើយហ្នឹង? ផ្នត់គំនិតបែបនេះហេតុអ្វីត្រូវដិតដានជាប់ក្នុងចិត្ដមនុស្សខ្លាំងម្លេះ?

«យីស! ផ្នត់គំនិតចាស់បុរាណគេអនុវត្ដរាប់ឆ្នាំហើយ អាម៉េចបានគិតថាខុស? បើវាខុស មិនមែនចាស់ៗពីសម័យមុនគេគោរពទេ!»

អូខេ! ថ្ងៃនេះ សូមមកធ្វើការបកស្រាយត្រង់ចំនុចនេះបន្ដិច។ វប្បធម៌ដែលអនុវត្ដផ្នត់គំនិតចាស់បុរាណមួយចំនួនក្នុងសង្គមរបស់យើង វាមិនខុសទេ ប៉ុន្ដែវាប្រហែលជាមិនសូវសមស្របចំពោះលក្ខខណ្ឌនៃការរស់នៅរបស់មនុស្សសម័យនេះ។ និយមន័យ វប្បធម៌ គឺកើតឡើងដោយសារការអនុវត្ដទម្លាប់របស់មនុស្ស ហើយពិតណាស់ទម្លាប់របស់មនុស្សយូរៗទៅក៏បង្កើតបានជាវប្បធម៌ដើម្បីអ្នកដទៃត្រូវអនុវត្ដតាម។

ប៉ុន្ដែ ខ្ញុំលឺគេនិយាយថាវប្បធម៌មិនអាចផ្លាស់ប្ដូរបានទេ! មែន? ផ្លាស់ប្ដូរអត់បានមែន?ម៉េច ចឹង? ក្រែងវប្បធម៍កើតឡើងពីទម្លាប់របស់មនុស្ស? ហើយទម្លាប់របស់មនុស្សពីមួយសម័យកាល ទៅមួយសម័យកាលផ្លាស់ប្ដូរ តែរហូតហ្នឹង?

រាល់ទម្លាប់ទាំងអស់វាអាចផ្លាស់ប្ដូរអាស្រ័យទៅលើពេលវេលា សាកលភាវរូបនីយកម្ម ឬមជ្ឃដ្ឋាននៃការរស់នៅរបស់មនុស្សពីមួយជំនាន់ ទៅជំនាន់់។

ជាហេតុ វប្បធម៌ក៏អាចផ្លាស់ប្ដូរបានដែរ!

ដូច្នេះ តើវាសមស្រប 100% ទេដែលយើងព្យាយាមយកផ្នត់គំនិតតាំងពីសម័យណាណី ដែលមានរបៀបរស់នៅខុសពីសម័យនេះ មកអនុវត្ដដាក់សម្ពាធលើមនុស្សទៅវិញ?

សម្រាប់ខ្ញុំ វាមិនខុសទេដែលអនុវត្ដផ្នត់គំនិតទាំងនោះ ប៉ុន្ដែសូមមេត្ដាកុំអនុវត្ដជ្រុលហួសហេតុពេក អាចថា បើកាត់បន្ថយខ្លះបានអ្នកគួរតែកាត់ហើយ(កាត់បន្ថយអោយសមស្រមនឹងលក្ខខណ្ឌនៃការរស់នៅ)។ សូមមេត្ដាប្រើប្រាស់ការថ្លឹងថ្លែងបែបវិទ្យាសាស្រ្ដអោយបានច្រើនជាង ការអនុវត្ដវប្បធម៌លើសលប់។

From Switching – ចម្លាស់

Switching means change, We change for better views.

from: https://tnaot.com/km/m/detail/article/9428738