កម្មវិធី Samsung internet boroswer ដែលជាកម្មវិធីអាចប្រើបើកអ្វីបានគ្រប់យ៉ាងអាចដំណើរការលើគ្រប់ប្រភេទទូរសព្ទអោយតែជាសេរី Andriod។
ហើយវាក៏ជាកម្មវិធីមួយដែលងាយស្រួលប្រើនិងអនុញ្ញាតឲ្យអ្នកអាចប្រើប្រាស់ធម្មតា និងអាចដាក់កូដដើម្បីភាពឯកជនព្រោះមិនចង់ឲ្យគេបើកលេងនិងដឹងថាអ្នកមើលនិងទុកស្អីខ្លះ។
ខាងក្រោមនេះជាវិធីងាយៗក្នុងការដំណើរការដាក់លេខកូដសម្ងាត់
១. ចូលទៅកាន់ Samsung Browser Internet រួចចុចដូចរូបខាងក្រោម
២. ចុចលើ Turn on Secret Mode
៣. វាយកូដសម្ងាត់ដែលអ្នកចង់ដាក់ជាការស្រេច ហើយបើសិនអ្នកចង់បិទត្រូវចុចលើ Turn off Secret Mode
គឺតែប៉ុណ្ណឹងឯង ងាយៗ ហើយរាល់ទិន្នន័យរបស់អ្នកនឹងមិនត្រូវបានកត់ត្រាទុកក្នុងកម្មវិធីឡើយ បែបនេះគឺសុវត្ថិភាពបំផុត មិនចាំបាច់យើងលុបប្រវត្តិការប្រើ។
ដើម្បីបានព័ត៌មានពីហ្គេម គន្លឹះនិងតិចនិកពីបច្ចេកវិទ្យាទំនើបៗ កុំភ្លេចធ្វើតាមការណែនាំដូចរូបលើ ហើយលោកអ្នកមិនទាន់មានកម្មវិធី Tnaot App សូមដោនឡតដាក់ទូរសព្ទដើម្បីបានតាមដានទំព័រ Tech Nowadays បានទាន់ចិត្ត។
ប្រែសម្រួល៖ រីតា