Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជំនួប​៩០​នាទី​រវាង​ឪពុក Messi និង​ប្រធាន​ក្លិប Barca ចេញ​ជា​លទ្ធផលអ្វីខ្លះ ?

អេ​ស្ប៉ា​ញ ៖ លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ឪពុក​របស់​កីឡាករ Lionel Messi ជាមួយ​ក្លិប Barcelona បាន​សម្រេច​ចេញ​ជា​លទ្ធផល​ហើយ​កាលពី​ម្សិលមិញ ។

យោង​តាម​ប្រភព​ពី​គេហទំព័រ TyC Sports របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន បាន​រាយការណ៍​ឲ្យ​ដឹង​ថា ក្នុង​ជំនួប ៩០​នាទី​រវាង​ឪពុក Lionel Messi គឺ​លោក Jorge Messi ជាមួយ​លោក Josep Bartomeu ប្រធាន​ក្លិប Barca កាលពី​យប់​ថ្ងៃ​ពុធ ទទួល​បាន​លទ្ធផល​រហូត​ដល់ ៩០​ភាគរយ ដែល​បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​រូប​នេះ នឹង​ស្នាក់​នៅ​ជាមួយ​ក្លិប​បន្ត​ទៀត​។

ហើយ​ក្នុង​នោះ ឪពុក​របស់​គេ​ផ្ទាល់ ក៏​បាន​និយាយ​ថា លោក​នឹង​បញ្ចុះបញ្ចូល​កូនប្រុស អោយ​យល់​កាន់តែ​ច្បាស់​អំពី​គោលបំណង​របស់​ថ្នាក់ដឹកនាំនៃ​ក្លិប​។

សូម​បញ្ជាក់​ថា កុងត្រា​របស់ Messi ជាមួយ Barca មាន​រហូត​ដល់​ខែ មិថុនា ឆ្នាំ ២០២១ ហើយ​គោល​ជំហរ​របស់​ក្លិប​យក្ស​នៅ​កា​តា​ឡាន់​មួយនេះ គឺ​ចង់​ឲ្យ​ប្រធាន​ក្រុម​របស់ខ្លួន បន្ត​កិច្ចសន្យា​ថ្មី​បន្ត​ទៀត​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9656940