Flatiron by Meridian បានបញ្ចប់ការសាងសង់គ្រោងអគារ នៅក្នុងពេលវេលាមិនធម្មតានេះ និងបានចេញជាផ្លែផ្កា លទ្ធផលយ៉ាងពិសេស
នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមការងារអភិវឌ្ឍន៌គម្រោង Flatiron ដែលការងារផ្នែកគ្រោងអគារទាំងមូល ត្រូវបានបញ្ចប់ជាស្ថាពរតែក្នុងរយៈពេល ១៦ខែ។
Meridian International Holding បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារដែលអភិវឌ្ឍ ជាអគារដែលមានមុខងារប្រើប្រាស់ចម្រុះ និងមានទីតាំងស្ថិតនៅ Phnom Penh City Center។
ពិធីបញ្ចប់ការសាងសង់គ្រោងអគារនេះ ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីផ្តល់ជាកិត្តិយសដល់អ្នកពាក់ព័ន្ធ រួមទាំងក្រុមការងារអភិវឌ្ឍន៌ ក្រុមហ៊ុនម៉ៅការធំ និងក្រុមហ៊ុនម៉ៅការរង។ សមាសភាពភ្ញៀវចូលរួមក្នុងពិធីសរុបមានចំនួន ៥០នាក់។
កម្មវិធីនេះចាប់ផ្តើមឡើងនៅម៉ោង ៨៖៣០ ព្រឹក ដោយចាប់ផ្តើមពីការសម្តែងរបាំជូនពរ ដែលជារបាំប្រពៃណីជាតិខ្មែរ អប្សរារេរាំលើកម្រាលព្រំក្រហមយ៉ាងស្រស់ឆើតឆាយ នៅចំខាងមុខច្រកចូលបន្ទប់តាំងបង្ហាញរបស់យើងតែម្តង។
បន្ទាប់ពីនេះ អ្នករាល់គ្នាចាប់ផ្តើមឡើងទៅលើកំពូលអគារ ដែលនៅទីនោះ ពួកគេបានចាប់ផ្តើមពិធីសែនព្រេនតាមបែបចិន និងពិធីជានិមិត្តសញ្ញា ស៊ីម៉ងត៍-ប៉ែល។
“អ្វីដែលបានចាប់ផ្តើមកាលពី ១៦ខែមុន បានចេញជាផ្លែផ្កាហើយ” នេះជាប្រសាសន៌របស់លោក T.Chen ដែលជាតំណាងគណៈគ្រប់គ្រងក្រុមហ៊ុន និងបន្តសុន្ទរកថាដោយក្រុមហ៊ុនម៉ៅការសំណង់។
គណៈគ្រប់គ្រង Meridian International បានសម្តែងការដឹងគុណដល់អ្នកដែលពាក់ព័ន្ធក្នុងការសាងសង់នេះ និងទទួលស្គាល់លើលទ្ធផលដ៏ពិសេសមួយនេះ។
នៅពេលបញ្ចប់សុន្ទរកថា ភ្ញៀវទាំងអស់ចុះមកខាងក្រោម ដើម្បីចូលរួមពិសារអាហារដែលបានរៀបចំរួចជាស្រេចនៅក្នុងបន្ទប់តាំងបង្ហាញ។ ជាថ្មីម្តងទៀត ការប្រារព្ធពិធីនេះគឺជាសក្ខីកម្មដ៏ល្អនៃគោលដៅសំណង់សម្រាប់ Meridian International Holding។
ដោយ៖ TNAOT APP