Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

AC Milan បន្តកុងត្រារយៈពេលខ្លីឱ្យកីឡាករក្នុងក្លិបចំនួន ៣នាក់

ក្លិប AC Milan បានយល់ព្រមបន្តកុងត្រារយៈពេលខ្លីជាមួយកីឡាករបស់ពួកគេចំនួន ៣នាក់ ដោយរួមមានដូចជា ខ្សែប្រយុទ្ធ Zlatan Ibrahimovic និងខ្សែបម្រើ Lucas Biglia រួមទាំង Giacomo Bonaventura ផងដែរ។

កីឡាករទាំងបីរូបនេះ នឹងផុតកុងត្រាជាមួយ Milan នៅថ្ងៃទី៣០ ខែមិថុនាខាងមុខ ប៉ុន្តែដោយសារលីគបាល់ទាត់ Serie A មិនទាន់បញ្ចប់ស្របពេលដែលកុងត្រារបស់អ្នកទាំងបីជិតផុតទៀតនោះ ក៏ក្លិបសម្រេចផ្តល់កិច្ចសន្យាបណ្ដោះសន្ន ដើម្បីបន្តលេងរហូតដល់ចុងខែសីហា។

សម្រាប់រដូវកាលនេះ ក្លិប AC Milan ស្ថិតក្នុងស្ថានភាពត្រដាបត្រដួលយ៉ាងខ្លាំង ដោយបច្ចុប្បន្នឈរនៅលេខ៨ មាន ៣៩ពិន្ទុ ខណៈពេលដែលនៅសល់ ១១ប្រកួតទៀតក្នុងដៃ ដើម្បីធ្វើការប្រជែងយកកៅអីទៅលេងពានរង្វាន់អឺរ៉ុបរដូវកាលក្រោយ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9428678