Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម័យ​កូ​វី​ដ​១៩ មិន​ទាន់​ចប់ តើ​គួរ​សម្រេចចិត្ត​ទិញ​មាស ឬ​សន្សំ​លុយ​ទុក?

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​បាន​ធូរស្បើយ​នៅឡើយ​ទេ គឺ​វា​បន្ត​កូរ​ពិភពលោក​យ៉ាង​ខ្លាំង ខណៈ​ដែល​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ក៏​បាន​ឡើងថ្លៃ​ជា​គំហុក ។

អ្នកជំនាញ​បាន​លើក​ឡើង​បន្ត​ថា បច្ចុប្បន្ន​បន្ទាប់​ពី​មាស​ឡើងថ្លៃ​ហើយ នៅ​មាន​ផ្នែក​កសិកម្ម​នឹង​អាច​ហក់លោត​បាន​ខ្ពស់ និង​វិស័យ​ទេសចរណ៍​អាច​នឹង​ហក់លោត​ខ្ពស់​ផង​ដែរ ប្រសិនបើ​កូ​វី​ដ​១៩ ត្រូវ​បាន​រលាយ​ចេញពី​ភព​ផែនដី ។ ដោយ​មានការ​វិភា​គជា​ច្រើន​ទៅ​លើ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស ម្យ៉ាងវិញទៀត​ហាក់​មានការ​ចាប់អារម្មណ៍​ច្រើន​លើ​វិស័យ​អចលនទ្រព្យ និង​មាស​ឡើងថ្លៃ​ខ្លាំង ។

អ្នកជំនាញ​មួយ​រូប​ក៏​បាន​បាន​និយាយ​ថា មាន​សំណួរ​ជា​ច្រើន​បាន​លើក​ឡើង​ថា តើ​គួរ​ទិញ​មាស​ឬ​សន្សំ​លុយ នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ ១៩ មិន​ទាន់​រលត់​បាត់​នោះ ? ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់ នៅ​ក្នុង​ក្លិប​អ្នកជំនួញ​ឆ្លាត លោក អួន សា​រ៉ាត់ បានឱ្យ​ដឹង​ថា រវាង​ការ​ទិញ​មាស​ទុក និង​ការ​សន្សំ​លុយ លោក​ថា ការ​ទិញ​មាស​ទុក​ល្អ​ជាង​ក៏​ព្រោះថា តម្រូវការ​មាស​ពិតជា​មាន​បន្ត​ទៅ​ទៀត ។ ដោយ​លើក​ជា​ភស្តុ​តាង​ត្រួស​ៗ ដើម្បី​គាំទ្រ​ទៅ​លើ​អំណះអំណាង​របស់​ខ្លួន​ថា គួរតែ​ទិញ​មាស​ទុកជា​ជាង​សន្សំ​លុយ​ទុក​នោះ​លោក អួន សា​រ៉ាត់ បាន​ពន្យល់​ថា ប្រទេស​នីមួយ​ៗ​តែងតែ​ត្រូវការ​មាស ដើម្បី​ផលិត​លុយ ដូចនេះ​លោក​បន្ត​ថា ដើម្បី​ផលិត​លុយ​បាន​ត្រូវ​មាន​មាស​សម្រាប់​តម្កល់ ដូចនេះ​មាស​នៅ​តែ​មាន​តម្រូវការ​ខ្ពស់​នឹង​ឡើងថ្លៃ ។

លោក​បាន​បន្ត​ថា «​ជា​ធម្មតា មាស​ឡើងថ្លៃ​នៅ​ក្នុង​ខែ​១ រហូត​ដក់​ខែ​៤ អីហ្នឹង ដោយសារ​រដូវ​នេះ​ប្រជាជន​មិន​មាន​ចំណូល​គាត់​លក់ ។ នៅ​ក្នុងស្រុក​យើង គេ​ទិញ​នៅ​រដូវវស្សា អ៊ីចឹង​មាស​ចុះថោក ហើយ​នៅ​ខែ​ប្រាំ​មាស​ក៏​ឡើងថ្លៃ ជា​ពិសេស​នៅ​ពេល​ប្រមូល​ផល​ពី​កសិកម្ម ដូច​ជា​ស្រូវ កៅស៊ូ ។​ល​។ ឥឡូវ​យើង​ងាក​មក​មើល​តាំងពី​ពិភពលោក​ជួប​វិបត្តិ​កូ​វី​ដ​១៩ ប្រជាជន​លើ​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់ ប្រជាជន​ខ្លះ​មិន​មានឱកាស​រកស៊ី​បន្ត​នោះ​ទេ ហើយ​ត្រូវ​បាន​បិទ​អាជីវកម្ម​របស់​ខ្លួន​តាំងពី​ខែ ២​មក​ម្ល៉េះ អ្នកខ្លះ​មុន​នឹង​ទៅ​ទៀត ។

ដូចនេះ​ហើយ​បានជា រដ្ឋ​ក្នុង​ប្រទេស​នីមួយ​ៗ​ត្រូវ ទិញ​ស្បៀងអាហារ​សម្រាប់​ប្រជាជន​របស់​គេ និង​ប្រទេស​ខ្លះ​ដូច​ជា សហរដ្ឋអាមេរិក​ចឹ​ង គេ​បង់លុយ​ឱ្យ​ប្រជាជន​គេ អ៊ីចឹង​គេ​ត្រូវការ​លុយ​ចាយ​» ។ ក្នុង​ឆ្នាំ ១៩៧១ មាស​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​មាត្រ​ឋាន ដើម្បី​ឱ្យ​ប្រើប្រាស់​ជា​សាកល​ឬ​អន្តរជាតិ ដោយ​ប្រធានាធិបតី និក​ស៊ុន ចឹ​ង​ជា​បន្តបន្ទាប់​មក គឺ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ។ ចឹ​ង​សំណួរ​បន្ទាប់ សួរ​ថា មាស​ឡើង​ថ្លែ​ទៀត​អត់0x017d7 លោក​បាន​ផ្តល់​ចម្លើយ​ថា មាស​នឹង​មានការ​ឡើងថ្លៃ​ទៀត អាច​បន្តិចបន្តួច​ទៀត​ដែរ ។ អ្នក​ដែល​ទិញ​មាស​ត្រូវប៉ាន់ គឺ​អ្នក​ដែល​ទិញ​មុន​កូ​វី​ដ​១៩ ។

លោកគ្រូ អួន សា​រ៉ាត់ បាន​បន្ថែម​ថា «​អ្វី​ដែល​នឹង​ត្រូវ​ឡើងថ្លៃ​បន្ត​ទៀត​អាច​ជា ខាង​ផលិតផល​កសិកម្ម ផលិតផល​ខាង​ស្បៀងអាហារ ហើយ​ក្រុមហ៊ុន​ដែល​កំពុង​មាន​បញ្ហា​គឺ​ក្រុមហ៊ុន​អាកាសចរណ៍ ប៉ុន្តែ​ក្រុមហ៊ុន​នឹង​បើ​ចប់​កូ​វី​ដ​១៩ នឹង​ឡើង​ខ្ពស់​ខ្លាំង​តែ​ម្តង ព្រោះ​មនុស្ស​ខានធ្វើ​ដំណើរ​ជិត ១​ឆ្នាំ​ហើយ​។ ប៉ុន្តែ​តើ​ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ត្រដាបត្រដួស​រួច​អត់ បើ​ក្រុមហ៊ុន​ខ្លះ​ក្ស័យ​ធន់​ហើយនឹង ចឹ​ង​ក្រុមហ៊ុន​ទេសចរណ៍​នឹង​ត្រូវប៉ាន់​ខ្លាំង​»៕ ផ្ដល់សិទ្ធដោយ៖​ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9656904