កិច្ចសន្យារបស់កីឡាករ Achraf Hakimi នៅឯកីឡដ្ឋាន Bernabeu នឹងផុតកំណត់នៅខែមិថុនាឆ្នាំ ២០២២ ។ កីឡាករអន្តរជាតិម៉ារ៉ុករូបនេះ បានបង្ហាញខ្លួនចំនួន ៣២ប្រកួត ក្នុងការខ្ចីជើងនៅក្លិប Borussia Dortmund នៅរដូវកាលនេះ ។
យោងតាមសារព័ត៌មាន Sky នៅប្រទេសអ៊ីតាលីបានឱ្យដឹងថា ក្លិប Inter Milan កំពុងតែឈានដល់ការចុះហត្ថលេខាលើខ្សែការពាររបស់ក្រុម Real Madrid គឺកីឡាករ Achraf Hakimi ។
ក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងជាគោលការណ៍ដែលមានតម្លៃ ៣៦.៣ លានផោន ដោយមានខ្សែការពារខាងស្តាំបើកទៅកាន់ការផ្លាស់ទៅភាគខាងជើងប្រទេសអ៊ីតាលី ។
ក្លិប Borussia Dortmund មានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Hakimi ជាអចិន្ត្រៃយ៍ ហើយខ្សែការពាររូបនេះក៏ទទួលបានការចាប់អារម្មណ៍ពីក្លិប Bayern Munich និង Manchester City ផងដែរ ។ គួបញ្ជាក់ដែរថា កីឡាករវ័យ ២១ឆ្នាំរូបនេះ បានចូលរួមជាមួយក្លិប Borussia Dortmund ក្នុងឆ្នាំ២០១៨ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ២ឆ្នាំ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports